សុបិន​អាក្រក់ គួរ​ដោះស្រាយ​យ៉ាងដូចម្តេច​?

សុបិន​អាក្រក់ គួរ​ដោះស្រាយ​យ៉ាងដូចម្តេច​?

​សុបិន​អាក្រក់ គឺជា​ក្តី​សុបិន​ដែល​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​អារម្មណ៍​អវិជ្ជមាន ដូចជា​ការ ស្ត្រេ​ស ឬ​ភ័យខ្លាច​ជាដើម​។ សុបិន​អាក្រក់ គឺជា​រឿង​ធម្មតា​មួយ វា​អាច​ចាប់ផ្តើម​កើតមានឡើង​តាំងតែ​ពី​នៅ​កុមារភាព ហើយ​អាចមាន​ការថយចុះ​វិញ បន្ទាប់ពី​អាយុ​ប្រហែលជា​១០​ឆ្នាំ​ឡើងទៅ​។​

 

​ទោះជា​យ៉ាងណា​មនុស្ស​មួយចំនួន​មាន​ការយល់​សុបិន​អាក្រក់​រហូតដល់​វ័យ​ជំទង់ ឬ​ពេញវ័យ ឬ​ពេញ​មួយជីវិត​របស់​ពួកគេ​តែម្តង​។ ប្រសិនបើ​អ្នក​កំពុងតែ​យល់​សុបិន​អាក្រក់ សូម​ព្យាយាម​អនុវត្ត​បច្ចេកទេស​មួយចំនួន មុនពេល​ចូល​គេង​ដូចជា ការ​ងូតទឹក​ក្តៅ​ឧណ្ណៗ សមាធិ ឬ​ហាត់​ដកដង្ហើម​ជ្រៅៗ​ជាដើម​។ ប្រសិនបើ​កូន​របស់​អ្នក​កំពុងតែ​ជួប​ការលំបាក​ដោយ​ការយល់​សុបិន អាក្រក់​សូម​ស្វែងរក​វិធីសាស្ត្រ​នានា ដើម្បី​ជួយ​កូន​អ្នក​ឲ្យ​បាន​ប្រសើរ​ជាង​មុន ហើយ​ពេលខ្លះ​ការច្នៃប្រឌិត​តិចតួច​អាចជួយ​បាន​ផងដែរ​។​

 

-​ជជែក​អំពី​ហេតុការណ៍​ក្នុង​សុបិន​ជាមួយ​កូន​របស់​អ្នក ៖ ប្រាប់​កូន​របស់​អ្នក​ឲ្យ​ពិពណ៌នា​អំពី​សុបិន​អាក្រក់​នេះ​។ តើ​មាន​អ្វី​កើតឡើង​? តើ​មាន នរណា​ខ្លះ​នៅក្នុង​សុ​បិ​ន្ត​? តើ​អ្វីដែល​គួរ​ឲ្យ​ខ្លាច​? បន្ទាប់មក​រំ​ឮ​កកូន​របស់​អ្នក​ថា សុបិន​អាក្រក់​មិនមែនជា​ការពិត​នោះទេ សូមកុំ​បារម្ភ​ពី​វា​អី​។​

 

-​បន្ថយ​ភាព​តានតឹង ៖ ប្រសិនបើ​កូន​របស់​អ្នក​ហាក់ដូចជា​បារម្ភ ឬ​មាន​ភាព​តានតឹង​សូម​និយាយ​អំពី​អ្វីដែល​រំខាន​ដល់​គេ​។ អនុវត្ត​សកម្មភាព ដែល​អាច​បន្ថយ​ភាព​តានតឹង​សាមញ្ញៗ មួយចំនួន​ដូចជា ការដកដង្ហើម​ជ្រៅៗ​ជាដើម​។​

 

-​ផ្តល់​ការសហការ ៖ កូន​របស់​អ្នក​អាច​នឹងមាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ច្រើនជាង​មុន ប្រសិនបើ​គេ​គេង​ជាមួយនឹង​សត្វ​ដែល​គេ​ចូលចិត្ត ភួយ ឬ​វត្ថុ​ដែលមាន​ផាសុខភាព​ផ្សេងទៀត​។​

 

-​បើក​ពន្លឺ​ឲ្យ​ភ្លឺ ៖ ប្រើ​ពន្លឺ​សម្រាប់​បំភ្លឺ​ពេលយប់ នៅក្នុង​បន្ទប់​ដែល​កូន​អ្នក​គេង​។ ប្រសិនបើ​កូន​អ្នក​ភ្ញាក់​ពី​គេង ក្នុងអំឡុង​ពេលយប់ ពន្លឺ​អាចធ្វើ​ឲ្យ​គេ​មានការ​ទុកចិត្ត​ឡើងវិញ​។​

 

-​បើក​ចំហរទ្វារ​បន្ទប់ ៖ ទុក​ឲ្យ​ទ្វារ​បន្ទប់​ដែល​កូន​របស់​អ្នក​គេង ឲ្យ​នៅ​ចំហរ​នៅពេល​យប់ដូច្នេះ​គេ​នឹង​មិនមាន​អារម្មណ៍​ថានៅតែ​ម្នាក់ឯង​ទេ​៕      

ប្រិយមិត្ត កំណើតថ្មី យល់ឃើញបែបណា ?

សុបិន​អាក្រក់ គួរ​ដោះស្រាយ​យ៉ាងដូចម្តេច​?

សុបិន​អាក្រក់ គួរ​ដោះស្រាយ​យ៉ាងដូចម្តេច​?