បុរសម្នាក់​រវល់​តែ​ប្រលែង ជា​មួយ​ស្រី​ស្នេហ៍​ក្នុង​រថយន្ត ភ្លេច​មើល​ផ្លូវ​បើក​រថយន្ត ទៅ​បុក​របង​ចេតិយ

ភ្នំពេញ៖ ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរាយការណ៍ថា មានករណីបុរសម្នាក់រវល់តែប្រលែងគ្នា ជាមួយស្រីស្នេហ៌ក្នុងរថយន្ត ភ្លេចមើលផ្លូវ បើករថយន្ត ទៅបុករបងចេតិយនៅមុខរារទេះភ្លើង បាក់អស់២ផ្ទាំង។ ករណីគ្រោះថ្នាក់ចរាចរណ៌បានកើតឡើង តាមបណ្តោយវិថីព្រមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមសំដីរបស់បុរសជាអ្នករត់ម៉ូតូម្នាក់បានប្រាប់ថា នៅម៉ោង២៣៖១០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ គាត់បានឃើញរថយន្ត Camry ឆ្លាម ពណ៌ក្រហម ពាក់ស្លាកលេខភ្នុំពេញ 2G-6458 បើកបរដោយបុរសម្នាក់រួម និងស្ត្រីម្នាក់ ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿនដូចហោះ។
លុះបើកមកដល់ត្រង់មុខចេតិយ ដោយរវល់តែប្រលែងគ្នា ភ្លេចមើលបានបើកទៅបុករបងបណ្តាលឲ្យខូចខាតអស់២ផ្ទាំង នឹងរថយន្តរងការខូចខាតផ្នែកខាងមុខផងដែរ តែមិនបណ្ដាលឲ្យអ្នកនៅក្នុងរថយន្តមានរងរបួសនោះទេ បន្ទាប់ពីកើតហេតុ ត្រូវបានខាងជំនាញចុះមកវាស់វែង និងនាំខ្លួនអ្នកបង្កររួមទាំងរថយន្ត ទៅការិយាល័យចរាចរណ៌ក្រុង ដើម្បីធ្វើការសងការខូចខាតដែលបណ្តាលមកពី គ្រោះថ្នាក់នេះ៕