សម្តេចក្រឡាហោម ស ខេង ដឹក​នាំ​មន្ត្រី​ក្រសួង​មហាផ្ទៃ ទៅ​ដាក់​បិណ្ឌ​នៅ​វត្ត​បទុមវតី

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៥នេះ បានដឹកនាំមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញទៅដាក់បិណ្ឌ និងរាប់បាត នៅវត្តបទុមវតី ដើម្បីឧទ្ទិសមគ្គផលជូនដល់ ដួងវិញ្ញាណក្ខន្ធញាតិមិត្ត បុព្វការីជន ទាំងឡាយដែលបានបែកកាយ រំលាយខន្ធទៅកាន់បរលោកហើយ និងដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ វរយុទ្ធជន វរយុទ្ធនារីដែលបានបូជាជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនមាតុភូមិ។

ដោយឡែក សម្តេចសេនាវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៤ ខែតុលានេះដែរ បានអញ្ជើញចូលរួម ក្នងពិធីកាន់បិណ្ឌវេនទី៧ និងរាប់បាតប្រគេនព្រះសង្ឃ នៅវត្តម្រុំជើង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕