លោក សយ សុភាព វិលទៅផ្តល់ព័ត៌មាន ជូនពលរដ្ឋខ្មែរ តាមកញ្ចក់ ទូរទស្សន៍ BTV ជាថ្មី នៅសប្តាហ៍ក្រោយ (មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីខកខាន និងបាត់មុខតាមកញ្ចក់ទូរទស្សន៍ អស់រយៈពេលជិត ២ឆ្នាំ អ្នកព័ត៌មាន ដែលធ្លាប់វាយ  ប្រហាររិះគន់មិនសំចៃមាត់ ចំពោះរឿងអសកម្មក្នុងសង្គម លោក សយ សុភាព នឹងវិលទៅផ្តល់ព័ត៌មានជូនប្រជា ពលរដ្ឋខ្មែរជាថ្មីទៀតហើយ តាមកញ្ចក់ទូរទស្សន៍ BTV នៅសប្តាហ៍ក្រោយនេះ។ ជាពិសេសការវិលទៅបង្ហាញ  មុខជាថ្មីតាមកញ្ចក់ទូរទស្សន៍ក្នុងវិស័យព័ត៌មាននេះ លោក សយ សុភាព នៅតែបន្តរក្សាជំហរក្នុងការផ្តល់ព័ត៌មាន  គ្រប់ជ្រុងជ្រោយ គ្រប់ប្រភព គ្រប់និន្នាការនយោបាយ គ្រប់ពណ៌សម្បុរ ហើយក៏នៅតែបន្តរិះគន់រាល់ចំណុចអស  កម្មក្នុងសង្គម ដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅ និង សេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។

លោក សយ សុភាព បានឲ្យដឹងថា កម្មវិធីព័ត៌មានរបស់លោក មានឈ្មោះថា «ដំណឹងពេលព្រឹក»  ដែលនឹង ផ្សាយចាប់ពីម៉ោង ៦៖១០នាទី ដល់ម៉ោង ៧ព្រឹក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ លោក សយ សុភាព បន្តថា រូប លោកនឹងផ្សព្វផ្សាយព័ត៌មានគ្រប់រូបភាពទាំងអស់ មានដូចជា នយោបាយ សង្គម សេដ្ឋកិច្ច និងព័ត៌មានទូទៅផ្សេ ងៗទៀត ដែលកើតមានក្នុងប្រទេស។

បើទោះបីជា BTV ត្រូវបានគេដឹងថា ជាទូរទស្សន៍មាននិន្នាការគាំទ្រខ្លាំងទៅលើរាជរដ្ឋាភិបាលយ៉ាងណាក្តី តែ  លោក សយ សុភាព បានអះអាងថា នៅក្នុងកម្មវិធីព័ត៌មានមួយម៉ោងរបស់លោកនេះ លោក នឹងព្យាយាមយកប្រ  ភពព័ត៌មានមកពីគ្រប់ភាគីពាក់ព័ន្ធ បក្សនយោបាយ និង អង្គការសង្គមស៊ីវិលនានា ដោយមិនប្រកាន់និន្នាការ នយោបាយអ្វីនោះឡើយ។

អ្វីដែលនាំឲ្យមានការចាប់អារម្មណ៍នោះ លោក សយ សុភាព បានអះអាងថា ក្នុងម៉ោងព័ត៌មានរបស់លោក នៅតែ  រក្សាជំហរដ៏រឹងមាំដដែលក្នុងការរិះគន់ និងលើកឡើងពីបញ្ហាអសកម្មក្នុងសង្គមនានា ដូចដែលរូបលោកធ្លាប់បាន  ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN។ ជាពិសេសរូបលោកប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការនាំយកនូវព័ត៌មានថ្មីៗ  ទាន់ហេតុការណ៍ និងព័ត៌មានជាប្រយោជន៍ផ្សេងៗ ជាច្រើនទៀត មកផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរ ។

លោក សយ សុភាព បានចូលប្រឡូក និង បម្រើលើវិស័យព័ត៌មាន នៅខែកក្កដា ឆ្នាំ១៩៩៣ បន្ទាប់ពីរូបលោក បញ្ចប់ការងារជាអ្នកបកប្រែភាសាអង់គ្លេសសម័យអ៊ុនតាក់ ប្រចាំស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោក សយ សុ  ភាព បានចាប់ផ្តើមបង្ហាញសំណេររបស់លោកដំបូងនៅតាមទំព័រព័ត៌មាន ដែលមាននិន្នាការនយោបាយរិះគន់ទៅ លើរាជរដ្ឋាភិបាល ហើយរូបលោក ក៏ជាអ្នកព័ត៌មានមួយរូប ដែលបានរិះគន់ទៅលើរាជរដ្ឋាភិបាលមិនសំចៃ មាត់ប៉ុន្មាននោះឡើយ។

លោក សយ សុភាព បានចូលបម្រើការងារជាអ្នកផ្តល់ព័ត៌មានក្នុងកម្មវិធីព័ត៌មានពេលព្រឹក និង សរុបព្រឹត្តិការណ៍ ថ្ងៃអាទិត្យ លើកកញ្ចក់ទូរទស្សន៍ CTN ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០០៣។ ក្នុងអំឡុងពេលបម្រើការងារនៅ ស្ថានីយ៍ទូរទស្សន៍ CTN នេះ លោក សយ សុភាព ទទួលបានប្រជាប្រិយភាពខ្លាំង ជាមួយការផ្តល់ដំណឹងទាន់ ហេតុការណ៍ ការរិះគន់ទៅលើមន្រ្តីរាជរដ្ឋាភិបាលមួយចំនួន ដែលបានធ្វើរឿងអសកម្មក្នុងសង្គម ក៏ដូចជាការដោះ ស្រាយជម្លោះដីធ្លី និងបញ្ហាជាច្រើនទៀតជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ព័ត៌មានក្នុងពេលទ័ពសៀមចូល ឈ្លានពានខ្មែរក្បែរប្រាសាទព្រះវិហារ កាលពីខែកក្កដា ឆ្នាំ២០០៨។ លោក សយ សុភាព បានលាឈប់ពីស្ថានីយ៍ ទូរទស្សន៍ CTN នៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០០៩។

ក្រោយបញ្ចប់ការងារនៅ CTN លោក សយ សុភាព បានចូលបម្រើការងារជាអ្នកផ្តល់ព័ត៌មានលើកញ្ចក់ទូរទស្សន៍  បាយន្ត និង BTV ក្នុងកម្មវិធីព័ត៌មានពេលព្រឹក និង សរុបព្រឹត្តិការណ៍យប់ថ្ងៃព្រហស្បតិ៍ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១០ ហើយបានសម្រាកទៅវិញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ អំឡុងពេលស្ថានីយ៍ទូរទស្សន៍មួយនេះ ត្រូវធ្វើ ការកែប្រែបច្ចេកទេសមួយចំនួន។

ក្នុងការងារលើសមរភូមិស្លាបបាការយៈពេលប្រមាណជា ២២ឆ្នាំនេះ លោក សយ សុភាព ធ្លាប់ជាស្ថាបនិកកា  សែតមនសិការខ្មែរ ជាអ្នកសរសេរព័ត៌មានឲ្យកាសែតឧត្តមគតិ ខ្មែរ សំឡេងយុវជនខ្មែរ វត្តភ្នំ ខ្មែរអមតៈ ចក្រវាឡ  ខែមបូឌែធូដេ និងខ្យូដូជប៉ុនផងដែរ។ បច្ចុប្បន្នរូបលោក សយ សុភាព ក្នុងវ័យ ៤៣ឆ្នាំ ជាអគ្គនាយកមជ្ឈមណ្ឌល  ព័ត៌មានដើមអម្ពិល៕

លោក សយ សុភាព វិលទៅផ្តល់ព័ត៌មាន ជូនពលរដ្ឋខ្មែរ តាមកញ្ចក់ ទូរទស្...

លោក សយ សុភាព វិលទៅផ្តល់ព័ត៌មាន ជូនពលរដ្ឋខ្មែរ តាមកញ្ចក់ ទូរទស្សន៍ BTV ជាថ្មី នៅសប្តាហ៍ក្រោយភ្នំពេញ៖ បន្ទាប់ពីខកខាន និងបាត់មុខតាមកញ្ចក់ទូរទស្សន៍ អស់រយៈពេលជិត ២ឆ្នាំ អ្នកព័ត៌មាន ដែលធ្លាប់វាយ ប្រហាររិះគន់មិនសំចៃមាត់ ចំពោះរឿងអសកម្មក្នុងសង្គម លោក សយ សុភាព នឹងវិលទៅផ្តល់ព័ត៌មានជូនប្រជា ពលរដ្ឋខ្មែរជាថ្មីទៀតហើយ តាមកញ្ចក់ទូរទស្សន៍ BTV នៅសប្តាហ៍ក្រោយនេះ។ ជាពិសេសការវិលទៅបង្ហាញ មុខជាថ្មីតាមកញ្ចក់ទូរទស្សន៍ក្នុងវិស័យព័ត៌មាននេះ លោក សយ សុភាព នៅតែបន្តរក្សាជំហរក្នុងការផ្តល់ព័ត៌មាន គ្រប់ជ្រុងជ្រោយ គ្រប់ប្រភព គ្រប់និន្នាការនយោបាយ គ្រប់ពណ៌សម្បុរ ហើយក៏នៅតែបន្តរិះគន់រាល់ចំណុចអស កម្មក្នុងសង្គម ដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅ និង សេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។

Posted by Dap_News_Website on Wednesday, September 30, 2015

លោក សយ សុភាព វិលទៅផ្តល់ព័ត៌មាន ជូនពលរដ្ឋខ្មែរ តាមកញ្ចក់ ទូរទស្សន៍ BTV ជាថ្មី នៅសប្តាហ៍ក្រោយ (មានវីដេអូ)

លោក សយ សុភាព វិលទៅផ្តល់ព័ត៌មាន ជូនពលរដ្ឋខ្មែរ តាមកញ្ចក់ ទូរទស្សន៍ BTV ជាថ្មី នៅសប្តាហ៍ក្រោយ (មានវីដេអូ)