នគរបាល​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ឃាត់​ខ្លួន​ជន​សង្ស័យ​៤​នាក់ និង​ថ្នាំ​មួយ​ចំនួន នៅ​ក្រុង​ព្រះសីហនុ

ព្រះសីហនុ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥នេះ បានបន្តប្រតិបត្តិការ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់មួយកន្លែង ស្ថិតនៅក្រុមទី៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ មានស្រី២នាក់ និងថ្នាំមួយចំនួនធំ។

នាយការិយាល័យប្រឆាំងគ្រឿងញៀន លោក តាក សារិទ្ធ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៏ ជួន ណារិន្ទ ខាងលើនេះ ក្រៅពីដកហូតថ្នាំញៀនមួយចំនួនធំនោះ កម្លាំងរបស់លោកបានរកឃើញឧបករណ៏សម្រាប់ជក់ និងប្រើប្រាស់មួយចំនួនទៀតផងដែរ ។

លោកបានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ បាន ជៀន អាយុ៣០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទី២ ឈ្មោះ វី ប៊ុនធឿន អាយុ១៩ឆ្នាំ ស្រុកកំណើតនៅឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិសាត់ បច្ចុប្បន្នរស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី៣ឈ្មោះ ណែម ស្រីម៉ៅ អាយុ២០ឆ្នាំ មុខរបរបម្រើការងារនៅហាងបារាំង រស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទី៤ ឈ្មោះ សុខ ស្រីអូន អាយុ២៩ឆ្នាំ ស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយរស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្រោយចាប់ខ្លូន ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបាននគរបាលនាំយកទៅសួរនាំ នៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕