មុខសញ្ញា​ជួញដូរ​ គ្រឿងញៀន​៣នាក់​ និង​ថ្នាំជិត​១​គីឡូក្រាម ​ត្រូវបាន​បង្ក្រាប​ នៅខេត្ត​កំពង់ឆ្នាំង​

កំពង់ឆ្នាំង៖ លោក យិន បញ្ញារិទ្ធ នាយការិយាល័យ ក៩ នៃ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានអោយដឹងនៅព្រឹកថ្ងៃទី៤ ខែតុលា នេះថា កម្លាំងរបស់លោក ដឹកនាំលោកលោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង នៅល្ងាចមិញ បានប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុច មុខអាហារដ្ឋាន លី ពេជ្រ ផ្លូវជាតិលេខ៥ ភូមិអង្គ ឃុំពពេល ស្រុក បិបូរណ៏ ខេត្តកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនប្រភេទគ្រាប់ យ៉ាម៉ា ចំនួន ៥០កញ្ចប់ ប្រមាណ ១០១០០គ្រាប់ ទម្ងន់សុទ្ធ ៩៣៤,៧៩ ក្រាម រថយន្ត ០១គ្រឿង ម៉ាក S sang yong និង ទូរស័ព្ទ៣គ្រឿង។

លោក យិន បញ្ញារិទ្ធ បានបញ្ជាក់ថាជនសង្ស័យ០៣នាក់ រួមមាន
ទី១.ឈ្មោះ មី រ៉េម ហៅ រ៉ន ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ កណ្ដាល ឃំុពានរោង ស្រុក ស្វាយអន្ទរ ខេត្ត ព្រៃវែង
ទី២.ឈ្មោះ សំ សារឿន ភេទ ប្រុស អាយុ ៥៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល បន្ទប់លេខ២ សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ភ្នំពេញ និងទី
៣.ឈ្មោះ យ័ន មុំ ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ បន្ទប់ជួលលេខ២ សង្កាត់ឫស្សីកែវ ភ្នំពេញ។

ក្រោយចាប់ខ្លួន និងដកហូតវត្ថុតាង ជនសង្ស័យទាំងនេះ ត្រូវបានយកមកសួរនាំ នៅការិយាល័យដើម្បីចាត់ការតាមនីតិវិធី៕