ភាពយន្ត​ស្ដី​ពី​ខ្សែជីវិត​របស់​កីឡាករ​រ៉ូ​ណា​ល់​ដូ នឹង​បញ្ចាំង​ទូ​ទាំង​ពិភពលោក​ថ្ងៃ​ទី​9 វិច្ឆិកា​ខាង​មុខ

អ្នកគាំទ្រ​កីឡាករ​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ កំពូល​កីឡាករ​បាល់ទាត់​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ សប្បាយ​រីករាយ​ក្រោយ​ពី​ទទួល​ដំណឹង​ថា ខ្សែភាពយន្ត​ស្តី​ពី​ជីវិត​របស់​រ៉ូ​ណា​ល់​ដូ នឹង​បញ្ចាំង​នៅ​ទូ​ទាំង​ពិភពលោក នា​ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ ។

ប្រភព​ព័ត៌មាន​បរទេស​ផ្សាយ​ថា ភាពយន្ត​នេះ មាន​រូបភាព​ដ៏​កម្រ​របស់​កំពូល​ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប Real Madrid អាយុ​៣០​ឆ្នាំ​រូប​នេះ​តាំងពី​នៅ​កុមារ​រហូត​ដល់​ទទួល​ជោគជ័យ​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​ពិភពលោក ដោយ​ចំណាយពេល​ថត​ដល់​ទៅ​១៤​ខែ ៕