សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​ពិនិត្យ​ទំនិញ​ខូចគុណភាព​នៅ​ផ្សា​ម៉ា​ឡៃ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​ប្រតិបត្តិការ​ចុះ​ពិនិត្យ​ទំនិញ​ខូចគុណភាព​នៅ​ផ្សារ​ម៉ា​ឡៃ ដែល​ជា​ស្រុក​នៅ​ជាប់​ជាយ​ដែន​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ តុលា ២០១៥ ។

លោក លន់ ស៊ី​ថា អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​ចុះ​ពិនិត្យ​ទំនិញ​ខូចគុណភាព និង​ផុត​ការ​បរិច្ឆេទ​នៅ​ថ្ងៃ​បុណ្យកាន់បិណ្ឌ ។

លោក ឈុ​ន ឃាង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា មន្ត្រី​ចម្រុះ​ដែល​ចុះ​ពិនិត្យ​ទំនិញ​ខូចគុណភាព​រួម​មាន ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​, មន្ត្រី​នគ​បាល​សេដ្ឋកិច្ច​ខេត្ត និង​អាជ្ញាធរ​ស្រុក​ម៉ា​ឡៃ ។ ការ​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សា​ម៉ា​ឡៃ​ដែល​ជា​ផ្សារ​នៅ​​ជាប់​ជាយ​ដែននេះ​គឺ​​រក​ទំនិញ​ខូចគុណភាព​ ដើម្បី​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​បុណ្យកាន់បិណ្ឌ និង​ថ្ងៃ​ភ្ជុំបិណ្ឌ​ដែល​បុណ្យប្រពៃណី​ខ្មែរ ៕