ប្រជាពលរដ្ឋ ស្វាគមន៍​ចោរ​កាច់ ក ម៉ូតូ ២​នាក់ យ៉ាងសកម្ម នៅ​ក្រុង​កំពង់ចាម សល់​ដង្ហើមចង្រិត​

ភ្នំពេញ: ជនសង្ស័យ​ជា​ចោរ​កាច់ ក ម៉ូតូ យ៉ាងសកម្ម ២​នាក់ ត្រូវ​ប្រជាពលរដ្ឋ ស្វាគមន៍​ម្នាក់​មួយ​ដៃ មួយ​ជើង សល់​ដង្ហើម ចង្រិត  កាលពី​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ ដោយ​លួច​ចេញពី​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ហើយ​ដេញចាប់បាន​នៅ​ចំណុច​ផ្លូវ​មាត់ទន្លេរ ក្នុងភូមិ​ទី​១១ សង្កាត់​-​ក្រុង​កំពង់ចាម​។​

​លោក ហេង វុទ្ធី ស្នងការ​ង​ទទួល​ផែន​ព្រហ្មទណ្ឌ អោយដឹងថា ជនសង្ស័យ​ទី​១ ឈ្មោះ ស៊ីម សុភ័ក្ត្រ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ជា​អ្នកធ្វើរ​សកម្មភាព និង ឈ្មោះ សុខ ពៅ ហៅ លី ពៅ អាយុ​២៨​ឆ្នាំ រស់​ចាក់អង្រែ ក្រុងភ្នំពេញ បើក​ម៉ូតូ​និង​ជា​អ្នកមើល​ផ្លូវ​។

​លោក​បាន​បន្តថា​នៅវេលា​ម៉ោង​ខាងលើរ ពួក​ជនសង្ស័យ​បាន​ទៅធ្វើរ​សកម្មភាព​កាច់​សោក​ម៉ូតូ​ដែលមាន​ម្ចាស់​ឈ្មោះ​ភ័ក្ត្រ ហើយ​ត្រូវ​ម្ចាស់​គេ​ទាន់ ពេលនោះ​ជនសង្ស័យ ក៏​រត់ឡើង​ជិះ​ម៉ូតូ​គ្នា​គេ បើក​រត់​ប៉ុន្តែ​ត្រូវបាន​ម្ចាស់​ម៉ូតូ​ជិះ​ម៉ូតូ​ដេញតាម​ស្រែក​ឲ​គេ​ជួយ​ដេញចាប់ ជាមួយ​សម្មត្ថកិច្ច​នគ​របាល​រហូត​ទាល់តែ​ចាប់បាន​។ ក្រុម​នេះ គឺជា​ចោរ កាច់ ក ម៉ូតូ​យ៉ាងសកម្ម​បំផុត ដែលមាន​ម៉ូតូ​ប្រមាណ​ជា រាប់រយ​គ្រឿង នៅ​ក្រុង​កំពង់ចាម ត្រូវ​ក្រុម​លួច​យកទៅ​។

​ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​ទៅ​សាកសួរ​ចំលើយ​និង​ស្រាវជ្រាវ​រក​ចាប់​បក្ស​ពួកវា​ដែល​កំពុង​គេចខ្លួន​បន្តទៀត​៕​