អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ថា​ប្រាក់​ចំណូល​លក់​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ​កើន​ឡើង

អាជ្ញាធរ​ជាតិ​អប្សរា ប្រកាស​ថា ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០១៥ នេះ មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​នេះ មាន​អ្នក​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សរុប​ចំនួន​ជាង ១​លាន ៥​សែន​នាក់ (១.៥២៤.០៤៤​នាក់) ដែល​បាន​កើន​ឡើង​ចំនួន ១,៨៥% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤។ បើ​គិត​ជា​ប្រាក់​ចំណូល​វិញ មាន​ចំនួន​សរុប​ជាង ៤៣​លាន ៣​សែន​ដុល្លារ (៤៣.៣០០.០៤០​ដុល្លារ) គឺ​បាន​កើន​ឡើង​ចំនួន ០,២៤%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។