សំណង់​អត់​ច្បាប់​ក្នុង​បញ្ជីខ្មៅ​របស់​គណៈកម្មការ​អភិវឌ្ឍន៍​ក្រុង​យ៉ាំ​ង​ហ្គូ​ន​ថយ​ចុះ​ក្នុង​ខែសីហា

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ គណៈកម្មការ​អភិវឌ្ឍន៍​ក្រុង​យ៉ាំ​ង​ហ្គូ​ន (YCDC) បាន​ស្រង់​បញ្ជី​សំណង់​ដែល​ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​កាលពី​ដំណាច់​ខែសីហា​កន្លង​មកនេះ​មាន​ចំនួន​២២២៣​អគារ ។

លោក Than Htay ប្រធាន​នាយកដ្ឋាន​វិស្វកម្ម​សំណង់​របស់ YCDC បាន​ថ្លែង​ថា​សំណង់​ឥត​ច្បាប់​ទាំងនោះ​បាន​ធ្លាក់​ចុះ​ជាង​មុន​ក្នុង​រូបភាព​នៃ​ការ​សាងសង់​អគារ​ដែល​មិន​មានការ​អនុញ្ញាត​ត្រឹមត្រូវ ប៉ុន្តែ​អង្គភាព​របស់​លោក​នៅ​តែ​កំពុង​ស្វែងរក​គម្រោង​នានា​ជា​ច្រើន​ទៀត​ដែល​មិន​ត្រូវ​បាន​សាងសង់​ឡើង ស្រប​តាម​លក្ខណៈ​ស្តង់ដា​របស់​ខ្លួន​ផង​ដែរ ។

លោក​បាន​បន្ថែម​ថា ៖ « ប្រសិនជា​យើង​ស្វះ​ស្វែងរក​អគារ​ទាំងឡាយ​ដែល​សាងសង់​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​តាម​ច្បាប់​ជា​ធរមាន យើង​ស្នើ​ទៅ​បណ្តា​អ្នកម៉ៅការ​ទាំងឡាយ​ឲ្យ​សាងសង់​ឡើង​វិញ​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការ​ធ្វើ​និយ័ត​កម្ម ដូច​ជា តាម​រយៈ​ការ​វាយ​ចោល​នូវ​ស្ថាបតយ្យកម្ម​នៃ​ការ​សង់​បន្ថែម​ជា​ជាន់​ឬ​ថ្នាក់​ៗ​ជាដើម ។ មួយវិញទៀត យើង​បាន​និង​កំពុង​បោះបង់​ចោល​នូវ​អគារ​ដែល​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ច្រើន​ជាង​អ្វី​ដែល​ធ្លាប់​មាន​ទៅ​ទៀត »​។

នៅ​ដើមខែ​សីហា​កន្លង​មកនេះ មាន​អគារ​ចំនួន​២៣២៤​អគារ​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ YCDC ថា ជា​សំណង់​ពុំ​មានច្បាប់​អនុញ្ញាត​។ ក្នុង​នោះ​បាន​ថយ​ចុះ​១៤៣​អគារ ខណៈ​អ្នក​សាងសង់​បំពាន​ច្បាប់​៤២​ផ្សេង​ទៀត​ត្រូវ​បាន​បូក​បញ្ចូល​បន្ថែម​ទៅ​ក្នុង​បញ្ជី​ដែល​បាន​បន្សល់​ទុក​នូវ​សំណង់​គ្មាន​ច្បាប់​ចំនួន​២២២៣​អគារ​គិត​ត្រឹម​ថ្ងៃ​ទី ៣១ សីហា។

ចំណែក​លោក Daw Tin Tin Kyi អនុប្រធាន​នាយកដ្ឋាន​ខាងលើ​បាន​ថ្លែង​ថា បរិមាណ​នៃ​សំណង់​ខុសច្បាប់​បាន​និង​កំពុង​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ស្រប​ពេល​ដែល YCDC ធ្វើ​សកម្មភាព​ផ្លូវច្បាប់​កាន់តែ​ខ្លាំង​ឡើង ។

គណៈកម្មការ​នេះ​ក៏​បាន​ប្តេជ្ញា​នៅ​ក្នុង​ការ​បង្កើន​ល្បឿន​នៃ​នីតិវិធី​ដាក់​ពាក្យ​ស្នើ​សុំ​ការ​អនុញ្ញាត ច្បាប់​សាងសង់​ដែល​ជា​ប្រភព​នៃ​ការ​ត្អូញត្អែ​ក្នុង​ចំណោម​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​។ តួលេខ​របស់​ខ្លួន​បង្ហាញ​ថា មាន​សំណង់​ដែល​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​សរុប​ចំនួន​៣១៥២ គិត​ចាប់ពី​ថ្ងៃ​ទី​១ មក​រា រហូត​ដល់​ចុងខែ​កក្កដា ។

បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​បន្ថយ​ការ​ចំណាយ​ទូទាត់​សម្រាប់​លិខិតអនុញ្ញាត​សាងសង់​ប្រមាណ​ជា​៣៩០០​ដុល្លារ​ចំពោះ​រចនាសម្ព័ន្ធ​ដែល​មាន​កម្ពស់​៦​ជាន់​និង​៨​ជាន់​កន្លះ ហើយ​ក៏​បន្ថយ​ការ​ទូទាត់​ប្រមាណ​ជា​៣​លាន​ខ្យា​ដ​(​ប្រាក់​មី​យ៉ា​ន់​ម៉ា​)​សម្រាប់​អគារ​ដែល​មាន​កម្ពស់​ក្រោម​៦​ជាន់​ផង​ដែរ ។

លោក Yan Aung អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន Asia Construction បាន​ថ្លែង​ថា​«​មាន​អគារ​មួយ​ចំនួន​ត្រូវ​បាន​សាងសង់​ឡើង​មុន​នឹង​ការ​ទទួល​បាន​លិខិតអនុញ្ញាត​ទៅ​ទៀត ប៉ុន្តែ​នៅ​ក្នុង​ទិដ្ឋភាព​ជាក់ស្តែង​របស់​អ្នក​សាងសង់​អគារ​ជា​និច្ចកាល​គឺ​មិន​មាន​អាជ្ញាប័ណ្ណ​ម៉ៅ​ការ​ឬ​អាជ្ញាប័ណ្ណ​ដែល​ផុត​អាជ្ញា​យុ​កាលនោះ​ឡើយ​»​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា បណ្តា​ក្រុមហ៊ុន​សាងសង់​បាន​ព្យាករ​ទុក​ថា ពួក​គេ​អាច​ដោះស្រាយ​ឬ​ទូទាត់​នូវ​ការ​ចំណាយ​លើ​អាជ្ញាប័ណ្ណ​អនុញ្ញាត​នោះ​តាម​រយៈ​ការ​ត្រៀម​លក់ ប៉ុន្តែ​ស្រប​ពេល​ដែល​ការ​លក់​មាន​សន្ទុះ​យឺត ពួក​គេ​មិន​អាច​បង់​ឬ​ទូទាត់​ថ្លៃ​សេវា​នោះ​ឡើយ ៕