តើការបរិភោគខ្លាញ់ត្រី អាច​ផ្ដល់​ផល​ប្រយោជន៍ អ្វី​ខ្លះ​ចំពោះ​សុខ​ភាព?

បរទេស៖ ខ្លាញ់ត្រីសម្បូរដោយជាតិខ្លាញ់អូមេហ្គា ៣ និងជាប្រភពនៃជាតិ ប្រូតេអីុនគ្មានខ្លាញ់ជាច្រើន ដែលសារពាង្គ កាយត្រូវការជាចាំបាច់ ដើម្បីជួយឲ្យមានសុខភាពល្អ ។ លើសពីនេះទៅទៀត ការទទួលទានខ្លាញ់ត្រី អំឡុងពេលមាន ផ្ទៃពោះ ឬពេលបំបៅដោះកូន អាចជួយដល់ការអភិវឌ្ឍនៃប្រព័ន្ធប្រសាទរបស់ទារកបានត្រឹមត្រូវ ។

តើអ្នកដឹងទេថា ខ្លាញ់ត្រី អាចផ្ដល់ផលវិជ្ជមានអ្វីបន្ថែមទៀតដល់សុខភាពនោះ? ដើម្បីជ្រាបច្បាស់ សូមអានអត្ថបទ ខាងក្រោមនេះទាំងអស់គ្នា៖

១. ការពារជំងឺសរសៃឈាមបេះដូង
តាមការសិក្សាមួយ បានចេញផ្សាយនៅក្នុងកាសែតសរីរវិទ្យា របស់សហរដ្ឋអាម៉េរិកបានឲ្យដឹងថា ជាតិប្រេងនៅក្នុង ខ្លាញ់ត្រី អាចជួយបន្ថយភាពតានតឹងផ្លូវចិត្ត និងបង្ការជំងឺសរសៃឈាមបេះដូងបាន ។

២. កាត់បន្ថយជំងឺរលាកសន្លាក់រ៉ាំរ៉ៃ
តាមការសិក្សាស្រាវជ្រាវ ដែលចេញផ្សាយដោយទស្សនាវដ្ដី Annals of the Rheumatic Diseases បានរកឃើញថា ការបរិភោគក្នុងចំណោមប្រភេទត្រី ដែលមានជាតិខ្លាញ់ជារៀងរាល់សប្តាហ៍ អាចជួយកាត់បន្ថយអត្រាហានិភ័យនៃជំងឺ រលាកសន្លាក់រ៉ាំរ៉ៃបានជាង ៥០ ភាគរយឯណ្ណោះ ។

៣. ការពារជំងឺមហារីកមាត់ និងស្បែក
ជាតិអាស៊ីតខ្លាញ់អូមេហ្គា ៣ ក្នុងខ្លាញ់ត្រី អាចរារាំងការលូតលាស់របស់កោសិកាមហារីក ដែលជួយបង្ការជំងឺមហារីក មាត់ និងស្បែកបានយ៉ាងមានប្រសិទ្ធភាព ។

៤. បង្កើនការចងចាំ
បើតាមក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Pittsburgh របស់សហរដ្ឋអាម៉េរិក បានឲ្យដឹងថា ការបរិភោគខ្លាញ់ត្រី មិនត្រឹមតែជួយជំនួយដល់ការចងចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារការថយចុះផ្នែកចក្ខុវិស័យ នៅពេលអ្នកឈាន ចូលដល់វ័យចំណាស់ផងដែរ ៕

តើការបរិភោគខ្លាញ់ត្រី អាច​ផ្ដល់​ផល​ប្រយោជន៍ អ្វី​ខ្លះ​ចំពោះ​សុខ​ភាព?