មូលហេតុ មនុស្សវ័យក្មេង មានបញ្ហាថ្លើម

បរទេស៖ ឥឡូវនេះអ្នកឯកទេស ជាច្រើនយល់ឃើញថា មនុស្សត្រឹមអាយុ២៦ឆ្នាំសោះ ស្រាប់តែមានបញ្ហាថ្លើមទៅហើយ ព្រោះសម័យនេះគេច្រើន ឃើញមនុស្សវ័យក្មេងៗចូលចិត្តផឹកស្រាច្រើន ។ តាមពិត បុរសវ័យក្មេង ៣៧% និងស្រ្តីវ័យក្មេង ២៣% តែងតែមានភាពមមាញឹក នឹងការផឹកស៊ី ។ គ្រប់ពេលដែលអ្នកផឹកស្រា វានឹងក្លាយទៅជាថ្នាំបញ្ចុះទឹកនោម ហើយរាងកាយនឹង បញ្ចេញសារធាតុរ៉ែ និងវីតាមីនសំខាន់ៗចេញទាំងអស់ ជាពិសេសវីតាមីន B ដែលជួយថែរក្សាប្រព័ន្ធសរសៃប្រសាទ ការផលិតអ័រម៉ូន រូបរាងសក់ និងក្រចក ។ ការទទួលទានស្រាក្នុងកម្រិតមធ្យម (ស្រាមួយកែវ ឬស្រាចំណុះ ០,៣២ លីត្រ) អាចជួយការពារ និងប្រឆាំងជំងឺបេះដូងបានបន្តិចបន្តួចដែរ ។

ប្រសិនបើកូឡេស្ទើរ៉ុល អ្នកលើសពី ៤,៥ អ្នកអាចផឹកស្រាម្តងម្កាលបានដែរ អាចជាស្រាក្រហមមួយកែវ គ្រប់គ្រាន់ហើយ ។ ស្រាមានជីវជាតិតិចតួចខ្លាំងណាស់ ប៉ុន្តែមនុស្សដែលផឹកស្រាភាគច្រើនយល់ថា ពួកគេកំពុងតែការពារជំងឺបេះដូង តាមរយៈ ការផឹកស្រានេះ ប៉ុន្តែបែរជាធ្វើជ្រុលទៅវិញ ដោយផឹកច្រើនពេក និងមិនដឹងខ្លួនថា កំពុងតែប្រឈមនឹងការបង្កមហារីក ជាពិសេសមហារីកសុដន់តែម្តង ។

ស្រា គឺវាទៅធ្វើទុក្ខដល់ថ្លើមខ្លាំងណាស់ ដែលអាចកាត់បន្ថយ សមត្ថភាពនៃការច្រោះ ជាតិពុលក្នុង រាងកាយបាន ។ ការផឹកស្រាច្រើនជ្រុល នឹងធ្វើឲ្យអស់ កម្លាំង និងខ្សោះជាតិទឹក រំខានដល់ការដេក និងអាចបាត់បង់ វីតាមីនសំខាន់ៗជាច្រើន ពីក្នុងខ្លួនទៀតផង ។ ចំពោះស្រ្តីមានផ្ទៃពោះ ប្រឈមនឹង ទារកកើតមកមាន លក្ខណៈខុសពីធម្មតា ប្រសិនបើទទួលទាន ស្រាលើសពី១ដង ក្នុងមួយថ្ងៃក្នុងពេលមានផ្ទៃពោះ ហើយក៏គួរតែចៀសវាងវាដែរ ប្រសិនបើកំពុងព្យាយាមចង់មានផ្ទៃពោះ ។

អាហារដែលត្រូវចៀសវាង
•     ចូរចៀសវាងការញ៉ាំ ទឹកក្រូចថ្លុងស្រស់ៗ ប្រសិនបើអ្នកកំពុងតែផឹកស្រា ព្រោះវានឹងបង្កើនកម្រិតជាតិពុលរបស់ស្រា ។
•     ខ្លាញ់ Saturated Fats ក៏ធ្វើទុក្ខដល់ថ្លើមខ្លាំងណាស់ដែរ ។ ចូរចៀសវាងអាហារ សម្បូរជាតិខ្លាញ់ច្រើន ជាពិសេសសាច់អាំង ហ្វ្រូមាត បឺហ្គ័រ ជាដើម ។
•     មិនត្រូវបណ្តោយឲ្យនរណាម្នាក់ ផឹកស្រាលាយជាមួយ កាហ្វេឡើយ ព្រោះវានឹងធ្វើឲ្យរាងកាយខ្សោះជាតិទឹកកាន់តែខ្លាំង ៕

មូលហេតុ មនុស្សវ័យក្មេង មានបញ្ហាថ្លើម