បច្ចេកទេសថើប សម្រាប់ថ្នាក់ថ្នម មនុស្សស្រី

បរទេស៖ ធម្មតាយើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការថើបគឺជា ផ្លូវមួយឆ្ពោះទៅកាន់ការបង្កើតនូវភាពស្និទ្ធស្នាលរវាង មនុស្ស២នាក់ឲ្យ កាន់តែស្អិតល្មួត ជាពិសេសដៃគូស្នេហារតែម្តង ។ ស្ថិតក្នុងចំណុចនេះដែរ តើអ្នកទាំងអស់គ្នាមានបាន ស្វែងយល់ពីរបៀបធ្វើ យ៉ាងណាឲ្យការថើបរបស់អ្នកនោះអាចផ្តល់ នូវតម្រូវការរបស់ដៃគូបាន ហើយតើអ្នកមានភាព ប៉ិនប្រសប់ប៉ុណ្ណាដែរ ក្នុងការធ្វើឲ្យដៃគូមានអារម្មណ៍រំជើបរំជួល គ្រប់ពេលដែលអ្នកបានថើប ។
 
ការថើបទាំងអស់នោះគួរតែធ្វើឲ្យដៃគូ ខាងស្រីស្រើបស្រាល មិនមែនធ្វើឲ្យនាង ព្យាយាមលាក់ខ្លួន ឬគេចមុខពីអ្នកគ្រប់ពេលជួបគ្នា នោះទេ ហើយវាគឺជាមធ្យោបាយ ដ៏ល្អមួយសម្រាប់បង្កើតនូវទំនាក់ទំនងផ្លូវភេទ ។ ដូច្នេះ ក្រោយពីថើបមនុស្សស្រីបានម្តងរួចមក ពួកគេនឹងចង់ដឹងថា តើអ្នកពិតជាចង់រួមភេទ ជាមួយនាង ឬក៏អត់ ។ ដូច្នេះប្រសិនបើអ្នក ជាមនុស្សដែលមិនចេះថើប ឬថើបមិនបានល្អទេ នាងនឹងឈប់រវីរវល់ នឹងអ្នកទៀតហើយ ។ ប្រសិនបើអ្នកសង្ស័យ ខ្លួនឯងថាជាមនុស្សមិនប្រសប់ថើបទេ យកល្អគួរតែផ្លាស់ប្តូរ របៀបថើបផ្សេងវិញទៅ ។

បញ្ហាទី១៖ ខ្យល់ដកដង្ហើមរបស់អ្នក
មនុស្សយើងចូលចិត្តអាហារ ទាំងឡាយណាដែលមានបន្ថែមនូវរសជាតិខ្ទឹមស និងខ្ទឹមបារាំង ប៉ុន្តែវាមិនល្អសម្រាប់អ្នក ក្នុងការបង្ហើរក្លិន នោះតាមខ្យល់ ដកដង្ហើមទៅកាន់ មនុស្សទី២ឡើយ ។ ដូច្នេះក្រៅពីលុបបំបាត់ ក្លិនមាត់ និងខ្យល់ដកដង្ហើមមិនល្អ អ្នកគួរតែយកចិត្តទុក ចំពោះអនាម័យផ្សេងៗទៀតកុំឲ្យមានបញ្ហាដល់ក្លិនមាត់ដែរ ។ មិនដែលមានមនុស្សស្រី ណាចូលចិត្តមនុស្សប្រុស មិនចេះស្រលាញ់ខ្លួនឯងនោះទេ ។ បើយោងទៅតាម ការសិក្សាមួយរបស់វេជ្ជបណ្ឌិតឯកទេស ចិត្តសាស្ត្រម្នាក់លោក ហ្គោដុន ហ្គាលអាប (Dr. Gordon Gallup) បានឲ្យដឹងថា ការដែលមានក្លិនមាត់ស្អុយ ក៏អាចជាសញ្ញាមួយ បញ្ជាក់បានថាមនុស្ស នោះមានសុខភាពមិនល្អដែរ ។

ដំណោះស្រាយ៖
ក្រៅពីការងារប្រចាំថ្ងៃដូចជា ការដុសធ្មេញមួយថ្ងៃ២ដង និងទៅពិនិត្យធ្មេញជារៀងរាល់៦ខែម្តងរួច វានៅតែមានរឿង ជាច្រើនទៀតដែរ ដែលអ្នកត្រូវធ្វើ នៅពេលទៅជួប ជាមួយមនុស្សស្រី ។ ដំបូងត្រូវទទួលទានទឹកឲ្យបានច្រើន ។ ការដែលខ្សោះជាតិទឹក អាចនឹងធ្វើឲ្យមាត់ស្ងួត និងបង្កឲ្យមានក្លិន មាត់មិនល្អ ។ វេជ្ជបណ្ឌិត វីលៀម ដេវីហ្សីអូ (Dr. William Devizio) ដែលជាទន្តពេទ្យ និងជានាយករងរបស់ Colgate-Palmolive សម្រាប់ការស្រាវជ្រាវ រោគសញ្ញាជំងឺធ្មេញនិយាយថា “បាក់តេរីអាចរស់ នៅលើអណ្តាត អញ្ចាញធ្មេញ និងថ្ពាល់របស់អ្នកបាន ហើយក៏អាចធ្វើឲ្យធ្មេញពុក និងបង្កជាក្លិនមាត់មិនល្អផងដែរ” ។

បញ្ហាទី២៖ ថើបដោយបង្ខំពេក
ការដែលប្រើអណ្តាតខ្លាំងពេក ឬជញ្ជក់មាត់ខ្លាំងពេក អាចធ្វើឲ្យមនុស្ស មានភាពណាយចិត្តពីអ្នក ។ អ្នកពិតជាមិនចង់ថើបនាង ដោយចិត្តបង្ខំខ្លាំងពេក ដូចកាលដែលនាង កំពុងតែឲ្យគ្រូពេទ្យ ធ្វើធ្មេញឲ្យនាងនោះទេ ។ ប្រសិនបើអ្នកជាមនុស្សកខ្វក់ អ្នកប្រហែលជាផ្តល់ នូវការថើបដ៏ក្រហល់ក្រហាយ ដល់មុខរបស់នាងទាំងបង្ខំហើយ ។

ដំណោះស្រាយ៖
ចូរបន្ថយល្បឿននៃការថើបរបស់អ្នក ។ ចូរថើបបនាងដោយថ្នមៗ និងទន់ភ្លន់ ហើយត្រូវធ្វើឲ្យតណ្ហា នៃការចង់ថើបនោះ កុំឲ្យជ្រាលជ្រៅខ្លាំងពេក ។ ចូរជញ្ជក់អណ្តាត ឬបបូរមាត់របស់នាង ប៉ុន្តែចូរធ្វើយ៉ាងណាឲ្យដូចជញ្ជក់ ផ្លែស្ត្ររបឺរីអញ្ចឹង ។ មួយវិញទៀត ចូរព្យាយាមបបោសអង្អែលសក់ ឬមុខរបស់នាង និងឱបនាងឲ្យណែនល្អ ដើម្បីអាចបញ្ជាក់ពីកម្លាំង នៃការថើបរបស់ អ្នក ។

បញ្ហាទី៣៖ មិនចេះប្រើអណ្តាត
ស្ថិតក្នុងស្ថានភាពទល់មុខគ្នាដូច្នេះ មនុស្សប្រុសមួយចំនួន ពិតជាមិនដឹងប្រើអណ្តាត យ៉ាងដូចម្តេចទេក្នុងពេល ថើបមនុស្សស្រី ។ ការដាក់អណ្តាត ក្នុងមាត់របស់នាង និងទុកចោលក្នុងនោះ អាចជាសញ្ញាបញ្ជាក់ថា អ្នកមិនចង់ថើបនាងទេ ។ ផ្ទុយទៅវិញ ការដាក់អណ្តាតរបស់អ្នក ក្នុងមាត់របស់នាងក៏អាច បង្ហាញពីតណ្ហារបស់ អ្នកដែរក្នុងការទាក់ទាញឲ្យមានការរួមភេទ ។ ប៉ុន្តែប្រសិនបើអណ្តាត របស់អ្នកមិនមានចលនាអ្វីសោះនោះ នាងនឹងឲ្យអ្នកដកវាចេញហើយ ។

ដំណោះស្រាយ៖
មិនត្រូវមានការអៀនខ្មាសអ្វីឡើយ ក្នុងការថើបមាត់របស់នាង ។ អ្នកអាចបង្វិលអណ្តាតក្នុងមាត់របស់នាងជារង្វង់ ជញ្ជក់វាថ្នមៗ និងធ្វើយ៉ាងណា ឲ្យបបូរមាត់របស់អ្នកទន់ ។ ចូរប្រាប់ខ្លួនឯងថា យើងជាមនុស្សមាន បទពិសោធន៍ខាងថើបនេះ ទើបអណ្តាតរបស់ យើងធ្វើការបានល្អ ។

បញ្ហាទី៤៖ ហៀរទឹកមាត់
ការដែលហៀរទឹកមាត់ច្រើន វាមិនមែនជាសញ្ញាបញ្ជាក់ ថាអ្នកជាមនុស្សប្រុសនោះទេ ។ ភាពមានសំណើមនៅនឹងមាត់បន្តិចបន្តួចគឺ វាល្អណាស់ទៅហើយ ប៉ុន្តែនាងនឹងអាចលង់ នឹងទឹកមាត់របស់អ្នក ប្រសិនបើអ្នកបញ្ចេញ ទឹកមាត់ច្រើនពេក ។ យោងទៅតាមការ ស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ និងអ្នកនិពន្ធរបស់សៀវភៅ The Science of Kissing Sheril Kirshenbaum បានឲ្យដឹងថា មនុស្សប្រុសអាចចម្លងអ័រម៉ូន Testosterone ទៅឲ្យមនុស្សស្រីតាមរយៈទឹកមាត់របស់ពួកគេ ។ ហេតុអ្វីបានជាអញ្ជឹង? អ័រម៉ូន Testosterone ជួយភ្ញោចឲ្យសេរ (Clitoris) របស់នាងជួយដាស់តឿនដល់អារម្មណ៍ផ្លូវភេទ ។

ដំណោះស្រាយ៖
ចូរញ៉ាំទឹកមួយកែវសិនមុនពេល ស្តោះទឹកមាត់ចេញអស់ ។ ខណៈពេលដែលអ្នកកំពុងតែថើបនាង ចូរប្រាប់ខ្លួនឯងថា ខ្លួនកំពុងតែធ្វើអ្វីឲ្យ ពិតប្រាកដ ដូច្នេះអ្នកនឹង អាចទប់ទឹកមាត់កុំឲ្យ ចេញមកច្រើនបានហើយ ។ ចូរព្យាយាមផ្លាស់ប្តូររបៀបថើប ឬលេបទឹកមាត់ចូលបន្តិចសិន ចាំបន្តថើបទៀត ។ ឬលានតែអណ្តាតចេញ ទៅក្នុងមាត់របស់នាង រួចប្រឹងលេប ទឹកមាត់ចូលវិញបន្តិចម្តងៗ និងកុំឲ្យហូរទឹកមាត់ចេញច្រើនពេក ៕

បច្ចេកទេសថើប សម្រាប់ថ្នាក់ថ្នម មនុស្សស្រី