ថៅកែ​ក្រុមហ៊ុន​ដាក់ទណ្ឌកម្ម​បុគ្គលិក​ផ្នែក​លក់​ឲ្យ​វារ​​ជុំ​វិញ​បឹង ព្រោះ​តែ​…

ថៅកែ​ក្រុមហ៊ុន​ដាក់ទណ្ឌកម្ម​បុគ្គលិក​ផ្នែក​លក់​ឲ្យ​វារ​​ជុំ​វិញ​បឹង ព្រោះ​តែ​…

អ្នក​និយម​លេង​អ៊ីនធឺណិត​នៅ​ចិន បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំចំពោះ​​ថៅកែ​ក្រុមហ៊ុន​មួយ​នៅ​​ទីក្រុង​ Zhengzhou ខេត្ត​ Henan បន្ទាប់​ពី​ដឹង​ថា ថៅកែ​គ្មាន​មេត្តា​រូប​នោះ​បាន​ដាក់​ទោស​ដល់​បុគ្គលិក​របស់​ខ្លួន ដោយ​ឲ្យ​ពួកគេ​​​​វារ​លូន​ជុំ​វិញ​បឹង។

 

ថៅកែ​ក្រុមហ៊ុន​ដាក់ទណ្ឌកម្ម​បុគ្គលិក​ផ្នែក​លក់​ឲ្យ​វារ​​ជុំ​វិញ​បឹង ព្រោះ​តែ​…

 

​បើ​តាម​ប្រភព​ពី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក Henan ​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​​​ផ្នែក​លក់​ចំនួន​១២​នាក់ ​ត្រូវ​បាន​​ថៅកែ​ក្រុមហ៊ុន​ដាក់​ទណ្ឌកម្ម​ឲ្យ​វារ​​លើ​ផ្លូវ​ឈើ​ជុំ​វិញ​បឹង​មួយ កាល​ពី​ថ្ងៃ​សុក្រ ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ទាំង​នោះ រហែក​សំលៀក​បំពាក់​ ហើយ​អ្នក​ខ្លះ​ត្រូវ​រង​ស្នាម​ជាំ រលាត់ និង​មាន​ហូរ​ឈាម​ទៀត។

 

​​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​សួរ​ថា​មូលហេតុ​អ្វី​បាន​ជា​ពួកគេ​ត្រូវ​មក​វារ​យ៉ាង​ដូច្នោះ? បុគ្គលិក​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​ប្រាប់​ថា ​គឺ​ដោយសារ​តែ​​ពួកគេ​មិន​អាច​ធ្វើ​បាន​ទៅ​តាម​គោល​ដៅ​លក់​​របស់​ក្រុមហ៊ុន។

 

រូបភាព​នៃ​ការ​លូន​របស់​បុគ្គលិក​ទាំង​អស់​​នេះ ត្រូវ​បាន​ចែកចាយ​​លើ​ Online យ៉ាង​ឆាប់​រហ័ស​ ទាំង​​លើ​ Twitter និង​ Weibo ​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បញ្ចេញ​​ប្រតិកម្ម​​យ៉ាងខ្លាំង​ចំពោះ​​ថៅកែ​ក្រុមហ៊ុន​នៅ​តំបន់​នោះ ថា​ខ្វះ​ការ​គោរព និង​រំលោភបំពាន​​សិទ្ធិ​មនុស្ស៕

 

ថៅកែ​ក្រុមហ៊ុន​ដាក់ទណ្ឌកម្ម​បុគ្គលិក​ផ្នែក​លក់​ឲ្យ​វារ​​ជុំ​វិញ​បឹង ព្រោះ​តែ​…

 

ថៅកែ​ក្រុមហ៊ុន​ដាក់ទណ្ឌកម្ម​បុគ្គលិក​ផ្នែក​លក់​ឲ្យ​វារ​​ជុំ​វិញ​បឹង ព្រោះ​តែ​…

 

ថៅកែ​ក្រុមហ៊ុន​ដាក់ទណ្ឌកម្ម​បុគ្គលិក​ផ្នែក​លក់​ឲ្យ​វារ​​ជុំ​វិញ​បឹង ព្រោះ​តែ​…

 

ថៅកែ​ក្រុមហ៊ុន​ដាក់ទណ្ឌកម្ម​បុគ្គលិក​ផ្នែក​លក់​ឲ្យ​វារ​​ជុំ​វិញ​បឹង ព្រោះ​តែ​…

 

ថៅកែ​ក្រុមហ៊ុន​ដាក់ទណ្ឌកម្ម​បុគ្គលិក​ផ្នែក​លក់​ឲ្យ​វារ​​ជុំ​វិញ​បឹង ព្រោះ​តែ​…

 

 

-ចុចអាន៖ បាមួយ​នៅ​ចិន ​​ធ្វើ​កៅអី​​ដូចខ្លួន​មនុស្ស​ស្រី​មួយ​កំណាត់​ក្រោម ទាក់ទាញ​ភ្ញៀវ​ចង់​អង្គុយ​គ្រប់​គ្នា

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ CCTVNews