ចន្ទ្រា និង យីន ឈ្នះ ឯ សុធី ចាញ់

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន SEA-TV ព្រឹក​ថ្ងៃទី​៤​តុលា​ក្នុង​កម្មវិធី​ប្រកួត​ប្រដាល់​ជា​មិត្តភាព អន្តរជាតិ​នោះ​អ្នក​ប្រ​ដាល់​ឯម សុធី​ក្លឹប​ឬ​ទ្ធិ​ពោធិ៍​ជ័យ​កីឡា​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Phun Savath ។​

​    ​សុធី​ដែលជា​អ្នកខ្លាំង​មួយរូប​នោះ​ត្រូវ Savath វាយ​រាប់​ចំនួន ២ លើក​នៅ​ទឹក​ទី ១ ។ កែង​Savath វាយ​ចំ​ថ្ពាល់​ស្ដាំ​សុធី​ទាំង ២ កែង​ធ្វើ​ឲ្យ​សុធី​ដួល​ហូរឈាម​ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ ។ ចាប់ពី​ទឹក​ទី ២ ទៅ​ស្ថានភាព​ នៃ​ការប្រកួត​មាន​លក្ខណៈ​តឹងតែង​តែ​អ្នក​ប្រដាល់​ថៃ​នៅ​បន្ត​មានប្រៀប​លើ​ សុធី​បន្តិចបន្តួច​ដដែល ។ ចប់​ទឹក​ទី ៥ អ្នក​ប្រដាល់​ថៃ​ជា​អ្នកឈ្នះ​ពិន្ទុ ។​

​    ​លាស់ យីន​ក្លឹប​សម្រែក​រាជ​សី៍​ប្រើពេល​តែ ២ ទឹក​ប៉ុណ្ណោះ​ផ្ដួល​អ្នក​ប្រដាល់​ប្រេ​ស៊ី​ល K-Ros ឲ្យ​សន្លប់​ក្រោក​ តដៃ​លែងរួច ។​

​    ​អ្នក​ប្រដាល់​ប្រេ​ស៊ី​ល​រូបនេះ​ក្រៅពី​ចេះ​ប្រើ​ដៃ និង ទាត់​នោះគេ​មិនចេះ​ស្នៀត​អ្វី​ផ្សេង​នោះទេ ។ លាស់ យីន​បាន​ ប្រើ​ជង្គង់​ផ្ដួល​អ្នក​ប្រដាល់​ប្រេ​ស៊ី​ល​រូបនេះ​នៅ​ទឹក​ទី ២ ។​
​    ​ឡៅ ចន្ទ្រា​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Pheach Nam Ek ដោយ​ពិន្ទុ​ទាំង​លំបាក​បន្ទាប់​ ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ ។​

​     ​ស្ទើរ​គ្រប់ទឹក​ទាំងអស់​ចន្ទ្រា​ជា​អ្នក​មានប្រៀប​តែ​ពេលខ្លះ​ក៏ Pheach Nam Ek ធ្វើ​ឲ្យ​ចន្ទ្រា​ចង់​គាំង​ម្ដងៗ​ដែរ​តែ​បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ​ជ័យ​ជំនះបាន​ទៅ​ឡៅ ចន្ទ្រា ។​