លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​កសិករ​រក្សា​ទឹក​ទុក

រូបថត៖ ហ៊្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រីទឹក​តិច​ជា​កង្វល់​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ប្រមុខ​រដ្ឋាភិបាល​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​របស់លោក​អំពាវនាវ​ឲ្យ​កសិករ​ព្យាយាម​រក្សា​ទឹក​ទុក​នៅក្នុង​អាង ក្នុង​ស្រែ និង​ប្រឡាយ​នានា​ដើម្បី​ត្រៀម​សម្រាប់​ទិន្នផល​នៃ​ស្រែវស្សា និង​ការចាប់ផ្តើម​នៃ​ស្រែប្រាំង។

តាំងពី​ល្ងាច​ថ្ងៃ​សោ​រ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ទំនាក់ទំនង​ជាមួយ​កសិក​រ​តាមរយៈ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​របស់លោក។ លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ជូនដំណឹង​កសិករ​អំពី​កម្រិត​ទឹកភ្លៀង​ធ្លាក់​ដើមឆ្នាំ​តិចតួច ដែល​នឹង​អាចធ្វើ​ឲ្យ​ការបង្កបង្កើន​ផលរប​ស់​ពួកគេ​ជួប​ការលំបាក​នៅតាម​តំបន់​មួយចំនួន។

ភ្លៀង​ធ្លាក់​តិច​ហើយ កម្ពស់​ទឹកទន្លេ​ទាប​ទៀត នេះ​ជាការ​ជូនដំណឹង​របស់​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​ប្រាប់​កសិករ ដោយ​លោក​សរសេរ​យ៉ាង​ដូច្នេះ​ថា៖«ចំណែកឯ​ទឹកទន្លេ​មេគង្គ ទន្លេសាប ទន្លេបាសាក់ មាន​កម្រិត​ទាប​មិនអាច​ហូរ​ចូល​ព្រែក ចូល​អាង​សំរាប់​ការធ្វើ​ស្រែ​ប្រដេញទឹក​ឬ​ស្រែប្រាំង​បាន​គ្រប់គ្រាន់​នោះទេ។ មិន​សល់​ពេល​ច្រើន​ទេ​ដែល​កសិករ​យើង​ត្រូវខិតខំ​បង្ហើយ​ការដក​ស្ទូងស្រូវ​វស្សា​នឹង​ចាប់ផ្ដើម​ស្រូវប្រាំង។ ខ្ញុំ​សុំ​យក​ឱកាស​នេះ​អំពាវនាវ​ចំពោះ​កសិករ​យើង​មេ​តា្ត​ខិតខំ​រក្សា​ទឹក​ទុក​ក្នុង​ស្រែ ក្នុង​អាង ក្នុង​ប្រឡាយ​ដើម្បី​ការលូតលាស់​នៃ​ស្រូវវស្សា​ផង និង​សម្រាប់​ការចាប់ផ្តើម​ស្រូវប្រាំង​ផង»។

មិនតែប៉ុណ្ណោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏បាន​បញ្ជា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្រសួងកសិកម្ម និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ឲ្យ​ត្រៀម​បម្រុង​ធ្វើ​អន្តរា​គម​ន៏​ក្នុង​ករណីយចាំបាច់។ ហើយ​ថា​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ត្រីរាជការ​ត្រូវ​ចូលរួម​ជួយ​បង្កបង្កើនផល​ប្រជាជន​ដែល​នៅ​ជិត​ទីតាំង​ឈរជើង ពិសេស​គ្រួសារ​ជនពិការ ស្ត្រី​មេម៉ាយ និង​ចាស់ជរា​ដែល​ខ្វះ​កម្លាំង​ពលកម្ម៕


តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម