​ពលរដ្ឋ​ចំនួន​២៥៩​នាក់​ ​ទទួល​ការ​ពិនិត្យ​ព្យាបាល​​ជំងឺ​ពី​ក្រុម​គ្រូពេទ្យនគរបាល​ខេត្ត

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ ​​មន្ត្រី​នគរបាល​ខេត្ត​​​បាន​ចូលរួម​ក្នុង​វិស័យ​សុខាភិបាលចុះ​តាម​មូលដ្ឋាន ដើម្បី​ពិនិត្យ​និង​ព្យាបាលជំងឺ​​ជូន​ប្រជាពលរដ្ឋ ដែល​នៅ​ឆ្ងាយ​ពី​មណ្ឌល​សុខ​ភាព​ ។​ ជាក់ស្តែង​ នៅ​ល្ងាច​​ថ្ងៃទី​៣ តុលា ​លោក​ឧត្តមសេនីយ៍ត្រី​ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ ​​ដឹកនាំគ្រូពេទ្យ​របស់​ស្នងការដ្ឋាន​នគរ​បាល​​​៣​រូប ចុះ​ទៅ​ពិនិត្យ​ព្យា​បាល​​ជំងឺ​ជូ​ន​ប្រជាពលរដ្ឋ​ចំនួន​២៥៩នាក់ មក​ពីភូមិ​២ នៅ​ឃុំ​សំរោង ស្រុក​អូរជ្រៅ ​។

​​លោកស្រីវរសេនីយ៍ត្រី សែ សុ​វ៉ា​រី នាយការិយាល័យសុខាភិបាល​​​ខេត្ត ​បាន​​ឲ្យ​ដឹង​ថា​ ​ក្នុង​ការ​ចុះ​ពិនិត្យ​​និង​ព្យា​បាល​​ជំងឺជូន​ប្រជាពលរដ្ឋ​​ចំនួន​២៥៩​នាក់​​​ ​ពួក​គាត់​ភាគច្រើន​​​ច្រើន​តែ​មាន​ជំងឺសំពាធសរសៃឈាម ​(​លើសឈាម​) ស្ពឹក​ដៃ​ជើង ​ឯ​ក្មេង​ៗច្រើន​​តែ​រារួស ​ការ​ព្យាបាល​នេះ​​គឺ​​​ផ្តល់​ថ្នាំ​ព្យាបាល​ទៅ​តាម​អាការៈរោគ​របស់​ពួក​​គាត់ ។

​លោក​ឧត្តមសេនីយ៍ត្រី​ អាត់ ខែ​ម ​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ សូម​ឲ្យ​ថែរក្សា​សុខភាព ​​អនាម័យ​ល្អ ​ហូប​ស្អាត រស់នៅ​ស្អាត ដើម្បី​បញ្ចៀស​​ជំងឹ​​ផ្សេង​ៗ ​បើ​​មាន​ជំងឺ​ហើយ​​នោះ​ ​​ខាតបង់​​ពេលវេលា​ក្នុង​ការ​ប្រកប​របរ​រក ​​​ខាត​​ប្រាក់​​ថែម​ទៀត​ ៕