លោក​សម រង្ស៊ី៖ គណបក្ស​សង្គ្រោះ​ជាតិ​-​ប្រជាជន​កម្ពុជា កាន់តែ​ខិតជិត​គ្នា​

ភ្នំពេញ: លោក ​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ ពី​ចប់​កម្មវិធី​រាប់បាត្រ ឧទ្ទិស​កុសល​ដល់​អ្នកស្លាប់ ក្នុង​ព្រឹត្តិការណ៍គប់​គ្រាប់បែក​ នៅ​មុខ​​អតីត​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែតុលានេះថា ជំនួប​ពិភាក្សា​រវាង​លោក និង​សម្តេច​​ក្រឡាហោម ស ខេង ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន នៅក្នុង​រដ្ឋសភា គឺ​នៅ​សប្តាហ៍​ខាងមុខនេះ ប៉ុន្តែ​នៅ​មិនទាន់​កំណត់​ថ្ងៃ​ជាក់លាក់​នៅឡើយ​ទេ​។​

​ទាក់ទង​​លទ្ធផល នៃ​ជំនួប​ពិភាក្សា​លើ​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា ដែល​ថ្នាក់ដឹកនាំកំពូល​​គណបក្ស​ទាំងពីរ​បាន​ជួបគ្នា​ ២​ដង កន្លងមកនេះ ត្រូវបាន​លោក​​សម រង្ស៊ី អះ​អាង​ថា ការ​ពិភាក្សា​គ្នា​ចំនួន ​២​ដង កន្លងមក​នេះ គឺមាន​​លទ្ធផល ហើយ​ជំហរ​របស់​គណបក្ស​​ស​ង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​​កម្ពុជា បាន​ឈាន​ចូលគ្នា ​កាន់តែ​ជិត តែ​​មិនទាន់បាន​ស្របគ្នា​១០០% ​ទេ។ ប្រការនេះ ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​ជាស​ញ្ញា​វិជ្ជមាន​៕​

លោក​សម រង្ស៊ី៖ គណបក្ស​សង្គ្រោះ​ជាតិ​-​ប្រជាជន​កម្ពុជា កាន់តែ​ខិតជិត​គ្នា​

លោក​សម រង្ស៊ី៖ គណបក្ស​សង្គ្រោះ​ជាតិ​-​ប្រជាជន​កម្ពុជា កាន់តែ​ខិតជិត​គ្នា​