ការពង្រីក សុដន់​ឲ្យ​ធំ ប្រៀប​ដូច​ឃាតក​លាក់​មុខ

យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​បាន​ ឲ្យ​ដឹងថា ស្ដ្រី​ដែល​ពង្រីក​សុដន់​ឲ្យ​ធំ​ជាង​សុដន់​ធម្មជាតិ​៣​ដង​ហាក់ដូចជា ធ្វើអត្តឃាត​ខ្លួនឯង​នៅពេលដែល​ប្រព្រឹត្ត​ការសេព​គ្រឿងញៀន ឬ​ផឹកស្រា​។​

​ការរកឃើញ​ថ្មី​នេះ បាន​បន្ថែម​ភាពរឹងមាំ​ទៅលើ​ការរកឃើញ​កាលពី​ពេលមុន​ដែល​បាន​ឲ្យ​ដឹងថា ស្ដ្រី​ដែល​ធ្វើការ​វះកាត់​ដើម្បី​ពង្រីក​សុដន់​ឲ្យ​ធំ​ប្រឈម​នឹង​ គ្រោះថ្នាក់​ដល់​ជីវិត​ប្រៀប​ដូច​ធ្វើអត្តឃាត​ខ្លួនឯង​។ អ្នកស្រាវជ្រាវ​និយាយថា អត្រា​ខ្ពស់​នៃ​ការស្លាប់​អាចមកពី​ស្ដ្រី​ដែល​បាន​ជ្រើស​យក​ការវះកាត់​ ពង្រីក​សុដន់​ធ្វើ​ឲ្យ​កើត​ជម្ងឺ​កាយ​វិបល្លាស​ក្នុង​អារម្មណ៍ ហើយ​មិន​គោរព​ខ្លួនឯង និង​មាន​បញ្ហា​លើ​រាងកាយ​។​

​ឈានទៅដល់​ការសន្និដ្ឋាន​បែបនេះ  ក្រុមអ្នកស្រាវជ្រាវបរទេស ​បានអោយគេហទំព័រ សែនសុខ ដឹងថា ​សិក្សា​ទៅលើ​ស្ដ្រី​ស៊ុយអែត​ចំនួន​៣៥២៧​នាក់ ដែល​បានធ្វើការ​វះ កាត់​ពង្រីក​សុដន់​ចន្លោះ​ពី​ឆ្នាំ​១៩៦៥ ដល់​១៩៩៣​ដោយបាន​យក​លិខិត​មរណភាព​របស់​ស្ដ្រី​មក​ធ្វើ​ការវិភាគ​តើ​ពួកគេ​ ស្លាប់​ដោយសារ​អ្វី​? ចុងក្រោយ​គឺ​ស្លាប់​ដោយ​ការពង្រីក​សុដន់​នេះឯង​៕,

ការពង្រីក សុដន់​ឲ្យ​ធំ ប្រៀប​ដូច​ឃាតក​លាក់​មុខ ការពង្រីក សុដន់​ឲ្យ​ធំ ប្រៀប​ដូច​ឃាតក​លាក់​មុខ

ការពង្រីក សុដន់​ឲ្យ​ធំ ប្រៀប​ដូច​ឃាតក​លាក់​មុខ