ចោរកាច់សោរម៉ូតូដ៏សកម្ម នៅក្រុងកំពង់ចាម២នាក់ ត្រូវបាន‪សមត្ថកិច្ច និងប្រជាពលរដ្ឋដេញចាប់បាន ហើយស្វាគមន៍ម្នាក់១ដៃ១ជើង សល់ដង្ហើមចង្រិត

ខេត្តកំពង់ចាម : នៅម៉ោង៥កន្លះល្ងាចថ្ងៃទី៣ខែតុលាឆ្នាំ២០១៥ ជនសង្ស័យ ជា ចោរកាច់សោរកម៉ូតូ ដ៏សកម្មនិងរាប់រយគ្រឿង នៅក្រុងកំពង់ចាមចំនួន២នាក់ ត្រូវបានសម្មត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋពទ្ធ័ដេញចាប់បានខណះពេលពួកគេ កំពុងធ្វើសកម្មភាពមិនសំរេចនិងព្យាយាមជិះម៉ូតូរត់គេចខ្លួនហើយក្រោយពេល ចាប់បានក៏ត្រូវបានតុលាការមហាជនកាត់ក្តីម្នាក់១ដៃ១ជើងសល់តែដង្ហើមចង្រិត ចំណុចផ្លូវមាត់ទន្លេ ក្នុងភូមិទី១១ សង្កាត់-ក្រុងកំពង់ចាម។

លោកវរសេនីយ៍ឯក ហេង វុទ្ធី ស្នងការងទទួលផែនព្រហ្មទណ្ឌបានឲដឹងថាជន សង្ស័យខាងលើមានឈ្មោះ ស៊ីម សុភស្ត័ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិ-ឃុំ អំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើរសកម្មភាព ទី២ឈ្មោះ សុខ ពៅហៅ លី ពៅ ភេទប្រុស អាយុ២៨ឆ្នាំ រស់ចាក់អង្រែ ក្រុងភ្នំពេញបើកម៉ូតូ និង ជាអ្នកមើលផ្លូវ។

លោកបានបន្តថានៅវេលាម៉ោងខាងលើ ពួកជនសង្ស័យបានទៅធ្វើ សកម្មភាព កាច់សោកម៉ូតូដែលមានម្ចាស់ឈ្មោះភក្រ័ ហើយត្រូវម្ចាស់គេទាន់ ពេលនោះជន សង្ស័យក៏រត់ឡើងជិះម៉ូតូគ្នាគេបើករត់ប៉ុន្តែត្រូវបានម្ចាស់ម៉ូតូជិះម៉ូតូដេញតាមស្រែកឲគេជួយដេញចាប់ ជាមួយសម្មត្ថកិច្ចនគរបាលរហូតទាល់តែចាប់បាន។

ដោយឡែកតាមប្រភពព៍ត័មានក្រៅផ្លូវការ បានអោយដឹងថា ក្នុងចំណោមជន សង្ស័យខាងលើមានម្នាក់គឺជាប្អូនថៅកែលក់ម៉ូតូគេចពន្ឋនៅក្រុងកំពង់ចាម ។

ចំណែកលោកឧត្តមសេនីយ៍ស្នងការ បែន រត្ន័ បានឲ្យដឹងថា ពួកគេ(ក្រុមជន សង្ស័យ)នេះវាសំបើមហើយ ទំរាំនិងចាប់វាបាន វាធ្វើសកម្មហើយ វាស៊ីម៉ូតូ រាប់ គ្រឿងមកហើយ ហើយយើងមានភស្ត៍តាងជាច្រើនដើម្បីដាក់បន្ទុកវា។ ជាមួយ គ្នានេះលោកឧត្តសេនីយ៍ស្នងការ ក៏បន្ថែមឲ្យដឹងថាបច្ចុប្បន្នជនសង្ស័យ យើង កំពុងសាកសួរចំលើយនិងស្រាវជ្រាវរកចាប់បក្សពួកវា ដែលកំពុងគេចខ្លួន បន្តទៀត៕

ចោរកាច់សោរម៉ូតូដ៏សកម្ម នៅក្រុងកំពង់ចាម២នាក់ ត្រូវបាន‪សមត្ថកិច្ច និងប្រជាពលរដ្ឋដេញចាប់បាន ហើយស្វាគមន៍ម្នាក់១ដៃ១ជើង សល់ដង្ហើមចង្រិត ចោរកាច់សោរម៉ូតូដ៏សកម្ម នៅក្រុងកំពង់ចាម២នាក់ ត្រូវបាន‪សមត្ថកិច្ច និងប្រជាពលរដ្ឋដេញចាប់បាន ហើយស្វាគមន៍ម្នាក់១ដៃ១ជើង សល់ដង្ហើមចង្រិត