រថយន្ត Mazda បើកបុករះម៉ូតូ ស្លាប់៣នាក់ របួសធ្ងន់ម្នាក់ ប្រជាពលរដ្ឋខឹងសម្បារវាយម្ចាស់របួសធ្ងន់ វាយកម្ទេចឡានខ្ទេច

ភ្នំពេញ ៖ កាលពីម៉ោងប្រមាណ១កន្លះយប់ឈានចូលថ្ងៃទី០៤ ខែតុលាឆ្នាំ ២០១៥នេះមានករណីគ្រោះថ្នាក់ចររារមួយកើតឡើងរថយន្ត Mazda ដែលម្ចាស់ ស្រវឹង បើកលឿនដូចហោះបុករះម៉ូតូ បណ្តាលអោយមនុស្ស៣នាក់បានស្លាប់ ភ្លាមៗ ខណៈដែលមនុស្សម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ហេតុការណ៍នេះនៅតាម បណ្តោយផ្លូវ១៩៨៦ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគាត់គេឃើញជនរង គ្រោះទាំងអស់៦នាក់បានចេញមកពីហូបបបរសរនៅភោជនីយដ្ឋានតាយតាយ ក្នុងគោលបំណងត្រឡប់ទៅផ្ទះតែទើបតែជិះចេញ មិនទាន់បានប៉ុន្មានម៉ែត្រផង ស្រាប់តែមានរថយន្តម៉ាក Mazda ពណ៌ខ្មៅ ស្លាកលេខភ្នុំពេញ៖ 2AB-8801 បើកបរដោយបុរសម្នាក់រួម និងមិត្តភក្តិម្នាក់ទៀត ក្នុងទិសដៅកើតទៅលិច បាន បុកម៉ូតូពីក្រោយចំនួនពីរគ្រឿង បណ្តាលឲ្យបុរស៣នាក់ បានស្លាប់ភ្លាមៗ នៅ កន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ បន្ទាប់ពីបុកហើយម្ចាស់រថយន្តបង្ករបាន បើករត់ត្រូវបានអ្នកឃើញហេតុការណ៍ដេញឃាត់បាន ហើយវាយតៃកុងរថយន្ត បង្ករ បណ្តាលឲ្យរងរបួសធ្ងន់ និងវាយរថយន្តខ្ទេច។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានមន្ទីរពេទ្យ ឃឹម រ៉ានី ចេញមកដឹកយកទៅ ទាំងរថយន្ត មិនមានផ្លាកសំរាប់សំគាល់អ្វីបន្តិចឡើយ។ចំណែកសាកសព ជន រងគ្រោះសមត្ថកិច្ចប្រគល់ជនគ្រួសារសពដដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯអ្នក បើកបររថយន្តបង្កររួមទាំងរថយន្តនិងម៉ូតូ បញ្ជូនទៅការិយាល័យចរាចរណ៍ ផ្លូវ គោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

រថយន្ត Mazda បើកបុករះម៉ូតូ ស្លាប់៣នាក់ របួសធ្ងន់ម្នាក់ ប្រជាពលរដ្ឋខឹងសម្បារវាយម្ចាស់របួសធ្ងន់ វាយកម្ទេចឡានខ្ទេច រថយន្ត Mazda បើកបុករះម៉ូតូ ស្លាប់៣នាក់ របួសធ្ងន់ម្នាក់ ប្រជាពលរដ្ឋខឹងសម្បារវាយម្ចាស់របួសធ្ងន់ វាយកម្ទេចឡានខ្ទេច