ក្រសួង៖ ក្នុងខែតុលានេះ ក្រុមយុវវ័យ នៅស្រីល័ង្កា ដែលកើតរោគ អេដស៍ មានអត្រាកើនឡើងខ្ពស់

កូឡុំបូ៖ ក្រុមយុវវ័យ នៅក្នុងប្រទេស ស្រីល័ង្កា បានឆ្លងរោគអេដស៍ ស្ថិតក្នុងអត្រាមួយខ្ពស់ណាស់ បើគិតតែក្នុងខែតុលានេះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ថា ក្រសួងសុខ ភិបាលស្រីល័ង្កា បានព្រមានថា ចំនួនអ្នកឆ្លងរោគអេដស៍ បានកើនឡើងខ្លាំងក្លាគួរឲ្យកត់សម្គាល់ ពិសេសក្រុមយុវវ័យ ដែលមានរហូតដល់ ១៦០នាក់ តួលេខនេះគិតតែក្នុងខែតុលាប៉ុណ្ណោះ ។

យោងតាមការលើកឡើងរបស់លោក Sisira Liyanage នាយកអង្គភាពស្រាវជ្រាវ រោគឆ្លងនៅមជ្ឈ មណ្ឌលជាតិស្រីល័ង្កា បានបញ្ជាក់ថា អ្នករងគ្រោះគឺមានអាយុចន្លោះពី២៥ដល់៤៥ឆ្នាំ ។

ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ការឆ្លងរាលដាលខ្លាំងក្លានៃរោគអេដស៍ គឺតាមរយៈវិស័យ ទេសចរណ៍ ការប្រើប្រាស់ ថ្នាំញៀន ការរួមភេទដូចគ្នា ឬជាក្រុម និងបញ្ហាដោយសារជនអន្តោ ប្រវេសន៍ផងដែរ ។

លោក Liyanage បានបញ្ជក់បន្ថែមថា ផ្អែកតាមរបាយការណ៍នៅក្នុងឆ្នាំ២០១៤ ចំនួនអ្នកកើតរោគ អេដស៍មានប្រមាណ២២៨នាក់ ៕

ក្រសួង៖ ក្នុងខែតុលានេះ ក្រុមយុវវ័យ នៅស្រីល័ង្កា ដែលកើតរោគ អេដស៍ មានអត្រាកើនឡើងខ្ពស់