ស្លាប់៩នាក់ និងបាត់ខ្លួន ៦០០នាក់ ក្នុងល្បាប់ភក់ នៅភាគខាងត្បូង ហ្គាតេម៉ាឡា

ហ្គាតេម៉ាឡា៖ ដោយសារតែល្បាប់ភក់ហូរច្រោះយ៉ាងខ្លាំង បណ្តាលឲ្យពលរដ្ឋហ្គាតេម៉ាឡា ចំនួន ៩នាក់ បាត់បង់ជីវិត និង៦០០នាក់ទៀតបាត់ខ្លួន នៅភាគខាងត្បូង ប្រទេស ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ថា បើតាមការអះអាងពីក្រុម ជួយសង្គ្រោះបន្ទាន់ នៅក្នុងប្រទេសហ្គាតេម៉ាឡា បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញថា ល្បាប់ភក់បានហូរច្រោះយ៉ាងខ្លាំង បណ្តាលឲ្យមនុស្សចំនួន០៩នាក់បាត់បង់ជីវិត និង៦០០នាក់ផ្សេង ទៀតបាត់ខ្លួននៅឡើយ ។

កាសែតក្នុងស្រុកមួយឈ្មោះថា Prensa Libreបានឲ្យដឹងថា ករណីល្បាប់ភក់ហូរច្រោះខ្លាំង បានកើត ឡើងបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងក្រុង El Cambray II ដែលស្ថិត នៅជិតក្រុង Santa Catarina Pinula ចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីក្រុងហ្គាតេម៉ាឡា ដោយក្រុមអ្នក ជួយសង្គ្រោះកំពុងជីកកាយរកមើលមនុស្សដែលកំពុងបាត់ខ្លួន ។

កាសែតខាងលើបានបង្ហោះព័ត៌មាននៅលើគេហទំព័ររបស់ខ្លួនថា "ក្នុងអំឡុងពេល១៨ម៉ោង បន្ទាប់ ពីល្បាប់ភក់បានហូរច្រោះខ្លាំងនោះ មានផ្ទះសម្បែងប្រមាណ១២៥ខ្នងត្រូវបានគ្របដណ្តប់ និងពលរដ្ឋ ប្រមាណ៦០០នាក់បានបាត់ខ្លួន ហើយបច្ចុប្បន្នក្រុមអ្នកជួយសង្រ្គោះកំពុងតែស្វែងរកជនរងគ្រោះ ទាំងនោះ" ។

យុវជនម្នាក់ឈ្មោះ Qainy Bonilla ដែលមានអាយុ១៨ឆ្នាំបានសម្តែងនូវក្តីសង្ឃឹមថា ប្រទេសរបស់គាត់ ជាម្ចាស់ផ្ទះនៃការរៀប ចំកម្មវិធីអូឡាំពិក ឆ្នាំ២០១៦ផងដែរ ដែលជាប្រទេសស្ថិតក្នុងគ្រោះអាសន្ន មួយនេះ ៕

ស្លាប់៩នាក់ និងបាត់ខ្លួន ៦០០នាក់ ក្នុងល្បាប់ភក់ នៅភាគខាងត្បូង ហ្គាតេម៉ាឡា