Mourinho ​ប្រាប់​​​​២ចំណុច​ច្បាស់ៗទៅ​ក្លិប​ Chelsea ក្រោយ​ចាញ់​យប់​មិញ


Mourinho ​ប្រាប់​​​​២ចំណុច​ច្បាស់ៗទៅ​ក្លិប​ Chelsea ក្រោយ​ចាញ់​យប់​មិញ

អ្នកចាត់ការ​ Jose Mourinho ​បាន​​បញ្ជាក់​​​២​ចំណុចច្បាស់ៗ ដល់​ក្លិប​ Chelsea បន្ទាប់​ពី​តោ​ខៀវ ចាញ់​ Southampton ៣-១ យប់​មិញ ដែល​ជា​ការ​បរាជ័យ​លើក​ទី​៤ នៅ​ Premier League របស់​ក្រុម​ការពារ​តំណែង​ជើង​ឯក គិត​ត្រឹម​៨​ប្រកួត​រដូវ​កាល​ថ្មី​ដំបូង​នេះ។

 

Mourinho ​ប្រាប់​​​​២ចំណុច​ច្បាស់ៗទៅ​ក្លិប​ Chelsea ក្រោយ​ចាញ់​យប់​មិញ

 

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ រហស្សនាម “Special One” រូប​នេះ បាន​​ប្រាប់​ដល់​ Sky Sports ​ថា៖ “ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់! ទី​១, ខ្ញុំ​មិន​ចាក​ចេញ​ទៅ​ណា​ទេ! ទី​២, បើ​ក្លិប​ចង់​បណ្ដេញ​ខ្ញុំ​ចេញ ពួកគេ​ត្រូវ​តែ​ដេញ​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​​​ចាក​ចេញ​ពី​ទំនួល​ខុសត្រូវ​របស់​ខ្ញុំ ឬ​ចាក​ចេញ​ពី​ក្រុម​របស់​ខ្ញុំ ដោយ​ខ្លួន​ឯង​ឡើយ”។

 

Chelsea ស្ថិត​នៅ​លេខ​១៦ ក្នុង​តារាង​ និង​មាន​គម្លាត​១០​ពិន្ទុ ពី​ក្រុម​កំពូល​តារាង Manchester City ដែល​បាន​លត់​ Newcastle ៦-១ កាល​យប់​មិញ។

 

“ដើម្បី​អាច​ឈ្នះ​ពាន ឥឡូវ​អាច​នឹង​ពិបាក ព្រោះ​គម្លាត​ខ្លាំង​ពេក។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​នឹង​អាច​​ទទួល​បាន​ចំណាត់​ថ្នាក់​ Top 4 ហើយ​ពេល​យើង​ជួប​រដូវ​កាល​ដ៏​អាក្រក់ យើង​អាច​ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤ នោះ​ជា​រឿង​ប្រសើរ។ រដូវ​កាល​ទី​៣ ខ្ញុំ​គិត​ថា​សំខាន់​ជាង​រដូវ​កាល​ដំបូង​ និង​រដូវ​កាល​ទី​២។ វា​ជា​រឿង​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប។ អ្នក​ដឹង​ថា​ ហេតុអ្វី​ទេ? ព្រោះ​បើ​ពួកគេ​បណ្ដេញ​ខ្ញុំ​ចេញ ដូច​ពួកគេ​បណ្ដេញ​​អ្នកចាត់ការ​ល្អ​បំផុត ​ចេញ​ពី​ក្លិប​យ៉ាង​ដូច្នោះ​ដែរ​”។ Mourinho បញ្ជាក់​បន្ថែម។

 

​តោ​ខៀវ មាន​ពិន្ទុ​៨ និង​ជា​ពិន្ទុ​តិច​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប បន្ទាប់​ពី​ប្រកួត​៨​លើក​ក្នុង​លីក​ បើ​គិត​តាំង​ពី​​រដូវ​កាល​១៩៧៨-៧៩ មក ​ហើយ​រដូវ​កាល​នេះ ពួកគេ​​របូត​គ្រាប់​​ដល់​ទៅ​១៧​គ្រាប់​ហើយ ​និង​​លើ​ក្រុម​​ Sunderland ​តែ​មួយ​ប៉ុណ្ណោះ (គេ​ស៊ុត​ចូល​១៨​គ្រាប់) ខាង​ក្រុម​របូត​គ្រាប់​ច្រើន​ជាង​គេ​បង្អស់៕

 

-ចុចអាន៖ Aguero ​ស៊ុត​៥​គ្រាប់​ត្រឹម​២០​នាទី ជួយ​ Man City ឈ្នះ ឯ Chelsea ចាញ់​​ក្នុង​​ដី​​ខ្លួន​ឯង

 

​​​​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc