Tweak Velox 2 នេះ​មើល​ទៅ​ស្រដៀង​នឹង 3D Touch ដែរ​តើ !!! (មានវីដេអូ)

ប្រិយមិត្តមួយចំនួន ច្បាស់ជាធ្លាប់​ស្គាល់ Tweak មួយ​នេះ រួច​មក​ហើយ ជាក់​ជា​មិន​ខាន ព្រោះ​អី វា​ពិត​ជា ផ្តល់​អត្ថប្រយោជន៍​ច្រើន ចំពោះ Tweak នេះ​ដែរ គឺ​ពេញ​និយម តាំង​ពី iOS 6 មកម៉្លេះ ហើយនេះគឺ ដោយ​​សារ​តែ មុខងារបើកប្រើប្រាស់លឿន របស់វា គឺយើងគ្រាន់តែ ពីលើចុះក្រោម នៅលើកម្មវិធីណា​មួយ (ឧទាហរណ៍ៈ កម្មវិធី Settings, Camera…) វានឹងបង្ហាញ ផ្ទាំងមីនុយផ្សេង ជាក់ជាមិនខាន។

Tweak Velox 2 នេះ​មើល​ទៅ​ស្រដៀង​នឹង 3D Touch ដែរ​តើ !!! (មានវីដេអូ)

បើនិយាយពីមុខងារទាំងនេះនោះ អាចនិយាយបានវា ស្រដៀងទៅនឹង មុខងាររបស់ 3D Touch ដែរ ព្រោះ​អី វាអាចបង្ហាញផ្ទាំងមីនុយ ដូចគ្នា​ គ្រាន់តែខុសគ្នា ត្រង់ការប្រើប្រាស់ តែប៉ុណ្ណោះ ដោយមួយប្រើ ដោយសង្កត់ និងមួយទៀត ប្រើដោយអូសពីលើចុះក្រោម នៅលើកម្មវិធី។ ចំពោះ Tweak មួយនេះដែរ គឺមិនត្រូវបាន ដាក់អោយទាញយក ដោយឥតគិតថ្លៃ នោះទេ ដូចនេះបើសិនជា ចង់ទាញយក ដោយឥតគិតថ្លៃនោះ សូមអានតាមការណែនាំ ខាងក្រោមនេះ !!!

តម្រូវការ៖

  • iPhone 4s ឡើងទៅ ដំណើរការដោយ iOS 8
  • ត្រូវតែ jailbreak និងមាន Cydia

វិធីសាស្រ្ត៖

  • ជាដំបូង សូមធ្វើការ Add Source មួយជាមុនសិន ដែលមានឈ្មោះថា “repo.biteyourapple.net”
  • ក្រោយពីបានធ្វើការ Add Source រួចហើយ នៅក្នុង Cydia ដដែល សូមចូលទៅកាន់ កន្លែង Search > រួចវាយពាក្យ “Velox 2″ (យកមួយណាដែល Free) និងធ្វើការតម្លើង ហើយធ្វើការ Restart Springboard ជាការស្រេច។

ដើម្បីអោយកាន់តែច្បាស់ អំពីរបៀបប្រើប្រាស់ សូមទស្សនាវីដេអូខាងក្រោម៖

បញ្ជាក់៖ អ្នកត្រូវធ្វើការតម្លើង និងធ្វើតាម ការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើត ឡើងដោយ ការច្រលំ របស់អ្នក យើងមិន ទទួលខុសត្រូវ ជាដាច់ខាត។

សរុបមកវិញ នេះពិតជា Tweak មួយពិសេស មែនទែន ដែលវាអាច អាចបង្ហាញផ្ទាំងមីនុយផ្សេងៗបាន ដោយមិនចាំបាច់ ចូលកម្មវិធីឡើយ។ ហើយបើសិនជា ប្រិយមិត្ត មានបញ្ហា ទាក់ទងនឹង ការតម្លើង Tweak មួយនេះ សូមបញ្ចេញជាមតិ នៅខាងក្រោម ហើយក្រុមការងារ យើងខ្ញុំ នឹងខិតខំ ស្វែងរកនូវ​ដំណោះស្រាយជូន តាមដែលអាច ធ្វើទៅបាន!!!

  • ដោយ: Mai
  • 12:34 PM, 04 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ