ស្ត្រី​ចំណាស់​ពិការ​ភ្នែក​​២នាក់ ​និង​​ស្ត្រីមេម៉ាយ​កូន៤នាក់​​ទទួល​​អំណោយ​ពី​​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ស្ត្រី​ចំណាស់​ពិការ​ភ្នែក២នាក់​​​ដែល​​ទីទ័ល​ក្រ​ និង​ស្ត្រី​មេម៉ាយ​កូន៤​​នាក់​ រស់​នៅ​លើ​ដី​ចំណី​ផ្លូវ​ហើយ​ប្រកប​របរ​ចិញ្ចឹម​ក្រពះ​ដោយ​ដើរ​បេះ​បន្លែ​លក់​​​កាលពី​រសៀល​ថ្ងៃ​ទី៣​ តុលា​ ២០១៥​ បាន​ទទួល​អំណោយ​របស់​លោក ​ឌៀង​ សា​រុន ​ប្រធានកិត្តិយស​នៃ​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ​ តាម​រយៈលោក​ ប៉ាន់​ ខែ​ម​ប៊ុ​ន​ថន​ ជា​ប្រធាន​ក្រុម ​​បាន​​នាំ​យក​អំណោយ​​ទៅ​​ជូន​ទាំង២​​គ្រួសារ​ខាងលើ​ ​នៅផ្ទះ​ជន​រង​គ្រោះ​តែ​ម្តង ​ស្ថិត​នៅ​ភូមិ​អូរ​ជ្រៅ ​សង្កាត់​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដោយ១​​គ្រួសារ​ៗ​ទទួល​បាន​អង្ក​រ១០០​គីឡូក្រាម​ មី​១​​កេស ​ទឹកដោះគោ​៥​​កំប៉ុង​ ​ទឹកត្រី​១​យួរ​ ទឹកស៊ីអ៊ីវ​១​យួរ​ ​ស្ករស២​គីឡូក្រាម​ ពង​ទា​ប្រៃ​១០​​គ្រាប់​ ​កន្ទេល១​ ​មុង១​ ​ភួយ​១​ ​ត្រីងៀត១​គីឡូក្រាម​ ​សាច់ក្រក​១​គីឡូក្រាម​​ ​នំ​១​​ធុង​ ​ត្រីខ​១​យួរ​ ​សាប៊ូ​១​​កញ្ចប់ ​​ប៊ី​ចេ​ង១​​ថង់​ និង​​ប្រាក់​១០ម៉ឺន​រៀលផង​ដែរ ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​