មន្ត្រី​យោធា ៖ ដី​ដែល​ពលរដ្ឋ​ទាមទារ ជាទី​បញ្ជាការ​កងរថក្រោះ​

​បន្ទាយមានជ័យ: មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​យោធា​ភូមិភាគ​ទី​៥​និយាយថា ដី​ដែល​ពលរដ្ឋ​ភូមិ​ពង្រ​និង​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ តវ៉ា មក​សាលាខេត្ត​កាលពី​ថ្ងៃទី​២ តុលា​កន្លងមក​គឺជា​ដី​របស់​កងអនុសេនាធំ​រថ​គ្រោះ​នៃ​វរ​:​សេនា​តូច​លេខ​៦៧​របស់​យោធភូមិភាគ​ទី​៥​។​

​ដី​នេះ​អភិបាលខេត្ត​និង​អ្នកពាក់ព័ន្ធ​បានប្រគល់​ជូន​កងទ័ព​ដាក់​បន្ទាយ​រថក្រោះ​កាលពី​ឆ្នាំ​២០០៨​។ ហេតុនេះ​ដើម្បី​ការពារ​សុវត្ថិភាព​សន្តិសុខ ទីបញ្ជាការ យោធា គេ​ត្រូវ​កំណត់​ប្រជាពលរដ្ឋ​នៅ​ចម្ងាយ​ពី​៥០០​ទៅ​១.០០០​ម៉ែត្រ​។ នេះ​បើតាម​លោក ប្រាក់ សុភ័ណ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ប្រចាំ​ទិស​ជួរមុខ​-​ខេត្តបន្ទាយមានជ័យ​អោយដឹង​ថ្ងៃទី​៣​តុលា​ឆ្នាំ​២០១៥​។​

លោក​បន្តថា​:"​ទីតាំង​សុវត្ថិភាព​បន្ទាយ​រថក្រោះ​នេះ​នៅ​ចន្លោះ​ខាងលិច​និង​ចន្លោះ​ភ្នំ​២​នៃ​ភ្នំ​កង​វ៉ា​នៅ​ចម្ងាយ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ​ពី​ចម្ការ​ពលរដ្ឋ​ភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​"​។​

​លោក​បញ្ជាក់ថា ទីតាំង​ស្ថិត​លើ​ផ្ទៃដី​រដ្ឋ​ទេ​គឺ​ទំហំ​៨​ហិច​តា​តាំងពី​ឆ្នាំ​១៩៩៧​មកម្ល៉េះ​។​តែ​យោធា​បាន​ដកចេញ​និង​ព្យួរ​ដី​ទុក​។ តែ​បានមក​រៀបចំ​បន្ទាយ ឡើងវិញ​នៅ ឆ្នាំ​២០០៨​ពេល​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ត្រូវ​បង្កើន​កិច្ចការពារ​តទល់​នឹង​ទាហាន​ថៃ​ឈ្លា​ពាន​។​

​លុះដល់​ឆ្នាំ​២០១៤-១៥​នេះ ក៏មាន​ពលរដ្ឋ​១​គ្រួសារ​ឈ្មោះ ស៊ុ​ក រដ្ឋា ភេទ​ស្រី បាន​នាំ​ប្រជាពលរដ្ឋ​រាប់សិប​នាក់ តវ៉ា​នៅមុខ​សាលា ខេត្តបន្ទាយមានជ័យ ហើយ​បន្ត​មក​រុះរើរ​បងការ​ពារ​ទីបញ្ជាការ​កងអនុសេនាធំ​រថ​គ្រោះ​វរ​:​សេនា​តូច​លេខ​៦៧​របស់​យោធភូមិភាគ​ទី​៥ កាលពី​រសៀល​ថ្ងៃទី​២​តុលា​២០១៥​។​

​កាល​តវ៉ា​បាន​ចោទប្រកាន់​អង្គភាព​ទីបញ្ជាការ​កងអនុសេនាធំ​រថ​គ្រោះ​វ​រះ​សេនា​តូច​លេខ​៦៧​របស់​យោធភូមិភាគ​ទី​៥ រំលោភ​យក​ដី ប្រជាពលរដ្ឋ​២​គ្រួសារ គឺ​របស់​ឈ្មោះ​ស៊ុ​ក រដ្ឋា មាន​ដី​ចំនួន​៥​រ៉ៃ​(១​រ៉ៃ​ទំហំ​៤០​ម៉ែត្រ​គុណ​៤០​ម៉ែត្រ​)​និង​ឈ្មោះ វ៉ន ចំរើន ដី​ចំនួន​១​ហិកតា​។​

​លោក ប្រាក់ សុភ័ណ និយាយ​បន្តថា​:"​តាម​គោលការណ៍​សន្តិសុខ​ជាតិ​និង​បញ្ជា​ផ្ទៃក្នុង​របស់​អង្គភាព​យោធា និង​ភាពជាក់ស្តែង​នៃ​ទីតាំង​នេះ គឺ​ត្រូវការពារ​សុវត្ថិភាព​និង​សន្តិសុខ​បន្ទាយ​ត្រូវ​កំណត់អោយ​មាន​គម្លាត​ពី​ប្រជាពលរដ្ឋ​រស់នៅ​រឺ​ផ្លូវ​ដើរ​ពី​៥០០​ទៅ​១.០០០​ម៉ែត្រ​"​។​

​ប៉ុន្តែ​ឈ្មោះ ស៊ុ​ក រដ្ឋា (​អ្នកគ្រូ​អនុវិទ្យាល័យ​ខ្លា​កូន​ចាស់​) និយាយថា ដីចម្ការ​របស់​ឱ​ពុក​ខ្លួន​និង​របស់​អ្នកភូមិ​ត្រូវ​មន្ត្រី​យោធា​២​រូប បាន​រំលោភ​យក​ដី ២​គ្រួសារ ដែលមាន​ផ្ទៃដី ១​ហិកតា​កន្លះ គឺ​១-​ឈ្មោះ វ៉ន ចំរើន ដីចំការ​ចំនួន​១​ហិកតា ២-​ឈ្មោះ ស៊ុ​ក វណ្ណ ដីចំការ​០,៥ ហិកតា​។ គឺ​ស្ថិតនៅ​ចំណុច ខាងកើត​ជាប់​ទីបញ្ជាកា​រ​កងអនុសេនាធំ​រថ​គ្រោះ​វរ​:​សេនា​តូច​លេខ​៦៧​យោធា​រំលោភ​យក​និង​បិទផ្លូវ​មិនអោយ​ពលរដ្ឋ​ចេញចូល​ថែមទៀត​។​

​លោក​ស៊ុំ ច័ន្ទ​គារ អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ​និយាយថា ពលរដ្ឋ​២​គ្រួសារ បាន​ចោទប្រកាន់ នាយ​ទា​ហ៊ាន​២​រូប រំលោភ​ដីចម្ការ ដែល​បានធ្វើ​ចំការ​ជាប្រចាំ​មាន​ដាំ​ល្ង​និង​សណ្តែកបាយ​។​

​លោក​និយាយ​ន​បន្តថា​:​ជាការ​លើ​កម្ពស់​សិទ្ធិមនុស្ស​និង​ជាពិសេស​សិទ្ធិនារី សិទ្ធិ​គ្រូបង្រៀន​គឺ​ឃើញថា​អ្នកគ្រូ​(​ស៊ុ​ក រដ្ឋា​) បាន​ខំ​បង្រៀន​រដ្ឋ​ផង និង​បង្រៀន​កួរ​ផង​សម្រាប់​ចិញ្ចឹម​ជីវភាព​គ្រួសារ​មាន​បន្ទុក​ឱ​ពុក​មាន​ជំងឺលើសឈាម និង​ទឹកនោមផ្អែម​និង​ផ្គត់ផ្គង់​ប្អូនស្រី​ម្នាក់ រៀន​នៅ​ភ្នំពេញ និង​ប្អូនប្រុស​មាន​ជំងឺផ្លូវចិត្ត​៕
 

មន្ត្រី​យោធា ៖ ដី​ដែល​ពលរដ្ឋ​ទាមទារ ជាទី​បញ្ជាការ​កងរថក្រោះ​

ផ្លូវ​ចូល​និង​ដី​ទីតាំង​បន្ទាយ​រថក្រោះ​កងអនុសេនាធំ​រថ​គ្រោះ​វរ​:​សេនា​តូច​លេខ​៦៧​របស់​យោធភូមិភាគ​ទី​៥​នៅ​ភ្នំ​កង​វ៉ា ខេត្តបន្ទាយមានជ័យ​(​រូប​:​សូ​ផុន​)
មន្ត្រី​យោធា ៖ ដី​ដែល​ពលរដ្ឋ​ទាមទារ ជាទី​បញ្ជាការ​កងរថក្រោះ​

 
​លោក​ ប្រាក់ សុ​ភ័​ណ្ឌ​ (​រូប​ស្តាំ​) នាំ​អ្នក​សារ​ព័​ត៌​មាន​ទៅ​មើល​ដី​បន្ទាយ​រថក្រោះ​នៅ​ភ្នំ​កង​វ៉ា​(​រូប​:​សូ​ផុន​)

មន្ត្រី​យោធា ៖ ដី​ដែល​ពលរដ្ឋ​ទាមទារ ជាទី​បញ្ជាការ​កងរថក្រោះ​

 
​ផ្ទះ​ចម្ការ​របស់​ពលរដ្ឋ​តវ៉ា​ឈ្មោះ​អ្នកគ្រូ​ស៊ុ​ក រដ្ឋា​(​រូប​:​សូ​ផុន​)

មន្ត្រី​យោធា ៖ ដី​ដែល​ពលរដ្ឋ​ទាមទារ ជាទី​បញ្ជាការ​កងរថក្រោះ​

  
​ពលរដ្ឋ​ភូមិ​ពង្រ​និង​កង​វ៉ា​សង្កាត់​កំពង់ស្វាយ​រាប់សិប​នាក់​ក្នុងចំណោម​អ្នក​តវ៉ា​៦​ក្រុម​ពី​៤​ស្រុក​ក្រុង​តវ៉ា​រឿង​ទំនាស់​ដីធ្លី​មុខ​សាលា ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២​តុលា​ឆ្នាំ​២០១៥​កន្លងមក​(​រូប​:​សូ​ផុន​)​