ឃាត់ខ្លួន​ជន​សក់​វែងប្រើ​ល្បិច​យក​ខ្សែ​.​ក​កាឡៃ​ល្បួង​ក្មេង​ស្រី​យក​ទៅរំលោភ​

ខេត្តក្រចេះ​ ៖ នគរបាល​ព្រហ្មទណ្ឌបាន​ឲ្យ​ដឹង​ថា ​ជនល្មើស​ដែល​បាន​ប្រើ​ល្បិចយក​ខ្សែ​.​ក​កាឡៃ​មក​ល្បូ​ង​ក្មេង​ស្រីអាយុ​១៤​ឆ្នាំយក​ទៅ​រំលោភ​នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ ខ​ណៈ​ឪ​ពុក​ម្តាយមិន​នៅផ្ទះ និង​ក៏​បានប្រើ​ហិង្សា​​ម​កលើ​រូប​នាងនោះ ​​ត្រូវ​​នគរបាល​ស្រុក​ចាប់​ឃាត់ខ្លួន​បាន​​ ក្រោយ​ពី​មាន​អ្នក​ភូមិ​​​រាយ​ការណ៍​។

ជនសង្ស័យ​សក់​វែង​ដែល​នគរបាល​បាន​ក្របួច​ដាក់​ខ្នោះ​នេះ​ឈ្មោះ ឆេ​ង ធេ​ម ​រស់នៅ​ក្នុងភូមិ​អូរ​តា​ណឹ​ង ឃុំ​ក្បាលដំរី ស្រុក​សំបូរ​។​

ក្នុង​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ជន​កំណាច​ម្នាក់​នេះ​បាន​ប្រើ​ហិង្សា​វាយ​ និង​ច្របាច់​.​កក្មេង​ស្រី​យ៉ាង​ចាស់ដៃគំរាម​សម្លាប់​មិន​ឲ្យ​នាង​ស្រែក​។

យ៉ាងណា​ក៏​ដោយ ក៏​សកម្មភាព​ចាប់រំលោភ​របស់​ជន​នេះ​ទៅ​លើ​ក្មេង​ស្រីរង​គ្រោះ ក៏​មិន​បានសម្រេចដែរ ក្រោយ​ពេល​ដែល​មាន​អ្នក​ភូមិ​​​​​ប្រទះ​ឃើញ និង​​​បាន​​រាយ​ការណ៍​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាលទើប​កម្លាំង​នគរ​បាល និង​កម្លាំង​អធិការ​ស្រុក​ចុះ​ឃាត់ខ្លួន​ភ្លាម​ៗ​។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​លោក​ឈិ​ន សំបូរ អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​កើតហេតុ​ទី​១ ​តុលា ជនសង្ស័យ​បាន​ផឹកស៊ី​នៅ​ក្បែរផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​។  ក្រោយ​ពេល​ផឹកស៊ី​រួច ខ​ណៈ​ដែល​ដឹង​ថា​ ឱ​ពុក​ម្តាយ​របស់​ក្មេងស្រី​រង​គ្រោះ​មិន​នៅផ្ទះ ជន​នេះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ និង​បាន​យក​ខ្សែ​.​កកាឡៃ​ទៅ​បញ្ឆោត​នាងថា ​ឲ្យ​ចុះ​មក​យក​នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​។

បន្ទាប់​ពី​ក្មេង​ស្រី​រង​គ្រោះ​​ចុះ​មក​តាម ​ជន​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​នៅ​ក្នុង​ព្រៃ​ តែ​មិន​បាន​សម្រេច​។ លោក​អធិការរង​បាន​បញ្ជាក់​ថា ក្រោយ​ពី​អ្នក​ភូមិ​ឃើញ​ទាន់ ​និង​បាន​ប្តឹង​រាយ​ការ​ណ៍មកនគរបាល នគរបាល​បាន​ចុះ​ចាប់​ឃាត់ខ្លួន​ជន​នេះ​ភ្លាម​ៗ​។ លោក​ថា​ ជនសង្ស័យ​ត្រូវ​បានបញ្ជូន​មក​ស្នងការ​រ​ដ្ឋា​ន នៅ​រសៀល​ថ្ងៃ​ទី​៣ តុលា ក្រោយ​ពី​មានការ​ឃាត់ខ្លួន​មក​សាកសួរបាន​រយៈពេល​២​ថ្ងៃ​រួច​មក​៕