ថា​កុំឱ្យ​គេ​ឮ … ប្រេងសាំង​ហូរ​ចូល​ពី​ថៃ និង​វៀតណាម

*តាម​ផ្លូវគោក ប្រេងឥន្ធនៈ​ដែ​លហូរ​ចូល​មក​ស្រុក​ខ្មែរ​យើង​សង្ស័យ​ថា មិន​ច្បាស់លាស់​រឿង​បង់ពន្ធ ឬ​គេចពន្ធ​មាន​២​ច្រក​ធំ​ៗ ។

*តាម​សេចក្តីរាយការណ៍​ពី​ខេត្តឧត្តរមានជ័យ​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​រថយន្ត​ដឹក​ប្រេង​របស់​ថៃ​បាន​ដឹក​ជញ្ជូន​ប្រេងឥន្ធនៈ​មក​ស្តុក​ទុក​ក្នុង​ស៊ីទែន​ធំ​នៅ​ច្រក​ទ្វារ​ព្រំដែន​អូរ​ស្មាច់ ។ បន្ទាប់​មក​រថយន្ត​ស៊ីទែន​ធុន​យក្ស​របស់​ខ្មែរ​ទៅ​ដឹក​ជញ្ជូន​ប្រេងឥន្ធនៈ​ទាំងនោះ​ចែកចាយ​គ្រប់​ទិស​ទី​ក្នុង​ខេត្ត​ ឆ្លង​រហូត​ដល់​ខេត្តព្រះវិហារ ។ មន្ត្រី​ប្រចាំ​ច្រក​ទ្វារ​មួយ​រូប​និ​យ​យា​ថា ប្រេង​រាប់​ពាន់​តោន​ហូរ​មក​ពី​ប្រទេស​ថៃ ។

*មិន​ខុស​ពី​ច្រក​ទ្វារ​អូ​យ៉ា​ដាវ​នៃ​ខេត្តរតនគិរី​ទេ ។ នៅ​អូ​យ៉ា​ដាវ ប្រេង​មក​ពី​ប្រទេស​វៀតណាម​ចែកចាយ​នៅ​មណ្ឌលគិរី​ផង ធ្លាយ​ដល់​ស្ទឹង​ត្រែង​ផង អាច​មាន​រាប់​ពាន់​តោន​ដូច​គ្នា ។

*រឿង​នាំ​ចូល​ស្របច្បាប់ ឬ​មិន​ស្របច្បាប់ ឬ​បន្លំ​ខ្លះ អត់​ខ្លះ អត់​មាន​អ្នក​ក្រៅ​ណា​ដឹង​ទេ ដឹង​ត្រឹមតែ​ស្ថាប័ន​យកពន្ធ​ប៉ុណ្ណោះ ។

*ប៉ុន្តែ​ប្រាកដ​ថា​អនាធិបតេយ្យ​ដូច​ការ​កាប់​ព្រៃឈើ​ មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ៕