​ដើរ​រក​ក្តាម​ខ្ចង​ពេល​ភ្លៀង​ ត្រូវ​រន្ទះ​បាញ់​ស្លាប់​នៅ​កណ្តាល​វាល​ស្រែ

​ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់​នៅ​កណ្តាល​វាល​ស្រែ​ ខណៈដើររក​​ក្តាម​ខ្យង​ពេល​​មេឃ​កំពុង​ធ្លាក់​ភ្លៀង​​កាល​ពី​វេលា​ម៉ោង​១​និង​១៥នាទី​រសៀល​​ថ្ងៃ​ទី៣ តុលា ​នៅ​ចំណុច​ត្រពាំង​គោក​ខ្មោច​ ស្ថិត​ក្នុង​​​ភូមិ​ធំ ឃុំ​​ក្រាំង​យ៉ូវ ស្រុក​ស្អាង ។​

​មន្ត្រី​នគរ​​បាល​ស្រុក​ស្អាង បាន​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​​ខាង​លើ​ ​​ឈ្មោះ នៅ យី ​​អាយុ​៤២​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​តាគល់ ​ក្រាំង​យ៉ូវ​ ស្រុក​ស្អាង ​​​មុន​ពេល​​​កើត​ហេតុ​ មាន​ភ្លៀង​​មួយ​​មេ​ធំ​ ​ខណៈ​នោះ​​បុរសរង​គ្រោះ​ និង​ប្អូន​ប្រុស​​២នាក់​ទៀត ​បាន​ចេញ​ពី​ផ្ទះ​ទៅ​វាល​ស្រែ​ដើម្បី​ដើរ​​​រក​ខ្យង​ក្តាម​យក​មក​ធ្វើ​ម្អូប ​ក៏​ត្រូវ​រន្ទះ​បាញ់​​​ស្លាប់​នៅ​​កណ្តាល​វាល​ស្រែ​តែ​ម្តង ​ចំណែក​​ប្អូន​ប្រុស​​ដែល​ទៅជាមួយបាន​នាំ​គ្នា​ជួយ​​សង្គ្រោះ​ តែ​​​បុរស​រង​គ្រោះ​​​បាន​ស្លាប់​បាត់​ទៅហើយ ​ក៏​​រត់​មក​ប្រាប់​អ្នក​ភូមិ ហើយ​អ្នក​ភូមិ​​​បាន​មក​ដល់​​ក៏​​​​នាំ​គ្នា​យក​សព​ទៅ​ផ្ទះ​ដើម្បី​​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

​មន្ត្រី​នគរ​បាល​ស្រុក​ស្អាង​​បាន​បន្ត​ទៀត​ថា ​បុរស​រង​គ្រោះ​ពិត​ជា​ត្រូវ​រន្ទះ​បាញ់​​​ស្លាប់​ប្រាកដ​មែន ​ព្រោះនៅ​​​​ដង​ខ្លួន​​មាន​ស្នាម​ឆេះ​ខ្លោច​​​ត្រង់​ចង្កេះ​​ដល់​ស្មារ​​ផ្នែក​ខាង​ក្រោយ​ខ្នង ៕​