លោក​សម រង្ស៊ី​៖ទាល់​តែ​រៀបចំប្រទេស​ឡើង​វិញ ​ទើប​អាច​រក​យុត្តិធម៌​ឲ្យ​អ្នក​ស្លាប់​នៅ​ថ្ងៃ​៣០មីនា​ ១៩៩៧ ​បាន​

ក៏​ដូច​រៀងរាល់​ឆ្នាំដែរ ​នៅ​ព្រឹក​​ថ្ងៃ​អាទិត្យ​ ទី០៤​ តុលា​នេះ ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ដឹក​នាំ​ម​ន្ត្រី ​និង ​អ្នក​គាំទ្រ​របស់​ខ្លួន​ប្រមាណ​២០០​នាក់​ រៀបចំ​ពិធីបុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់​បែក​នៅថ្ងៃ​ទី​៣០ ​មីនា ​ឆ្នាំ​១៩៩៧​។ នៅក្នុង​ពិធី​បុណ្យ​បែប​សាសនា​នៅ​មុខ​វត្តបទុមវត្តី ​លោកសម រង្ស៊ី ​បាន​គូស​បញ្ជាក់​ថា ​មាន​តែ​ការ​រៀប​ចំ​ប្រទេស​ជាតិ​ឡើង​វិញ​ទេ ​ទើប​អាច​រក​យុ​ត្តិធម៌​ជូន​ដល់​អ្នក​ស្លាប់​ទាំង​នោះ​បាន​។​