ក្រសួង​សុខាភិ​បាល​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​រក្សា​អនាម័យ​ពេល​ធ្វើ​ម្ហូប​ទៅ​វត្ត​

ក្រសួងសុខាភិបាល​បានធ្វើការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​អនាម័យ​ជា​ចំបង​នៅពេល​ធ្វើ​ម្ហូប​អាហារ​ទៅ​វត្ត​និង​បរិភោគ​ប្រចាំថ្ងៃ  ក្នុងអំឡុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ។ ការអំពាវនាវ​នេះ​ធ្វើឡើង​នៅ​បន្ទាប់ពី​ព្រះសង្ឃ​និង​យាយជី តាជី ចំនួន៣៦អង្គ គង់នៅ​វត្ត​តា​អ៊ុងស្រុក​ជីក្រែង​ខេត្តសៀមរាប បាន​ពុល​កាហ្វេ។ ហើយ​ការពុល​ហ្វេ​នេះ​ទៀត បើតាម​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តសៀមរាប គឺ​មកពី​ឆុង​គ្មាន​អនាម័យ​និង​ឆុង​មិនត្រូវ​តាម​ស្តង់ដា។