លក្ខណៈ​ពិសេស​បំផុត​ផ្នែក​ខាង​ក្នុង​នៃ​​អនាគត​រថយន្ត​ទំនើប​ Porsche

លក្ខណៈ​ពិសេស​បំផុត​ផ្នែក​ខាង​ក្នុង​នៃ​​អនាគត​រថយន្ត​ទំនើប​ Porsche

Porsche ​បាន​ប្រកាស​​កាល​ពី​ខែ​មុន​ថា នឹង​ចេញ​រថយន្ត​អេឡិចត្រូនិក​​ថ្មី​ប្លែក​​ និង​អស្ចារ្យ​នៅ​៥​ឆ្នាំ​ខាង​មុខ ​ដែល​អាច​ធ្វើ​ដំណើរ​បាន​ជាង៤​០០​គីឡូម៉ែត្រ សាក​​​អគ្គិសនី​ឡើង​វិញ ប្រើ​ពេល​ត្រឹម​តែ​១៥​នាទី។ ប៉ុន្តែ​ក្រៅ​ពី​ចំណុច​សាក​ដ៏​ពិសេស​នេះ ក៏​នៅ​មាន​​លក្ខណៈ​ពិសេស​ផ្នែក​ខាង​ក្នុង​របស់​វា អស្ចារ្យ​ជា​ច្រើន​ទៀត​ផង​ដែរ។ ​ចង់​ដឹង​មាន​អ្វី​ខ្លះ​ទៀត សូម​ទស្សនា​ខាង​ក្រោម៖

 

លក្ខណៈ​ពិសេស​បំផុត​ផ្នែក​ខាង​ក្នុង​នៃ​​អនាគត​រថយន្ត​ទំនើប​ Porsche

 

 

​១. ការ​បង្ហាញ​នូវ​ OLED ដល់​អ្នក​បើក៖ អាច​បង្ហាញ​ពី​ព័ត៌មាន​អំពី​រថយន្ត​ពេល​កំពុង​បើកបរ ដូច​ជា​អាច​ដឹង​ពី​កម្រិត​ថាមពល ឬ​​​ស្ថានការណ៍​ពេល​កំពុង​​​បើកបរ។

 

លក្ខណៈ​ពិសេស​បំផុត​ផ្នែក​ខាង​ក្នុង​នៃ​​អនាគត​រថយន្ត​ទំនើប​ Porsche

 

២. កាមេរ៉ា​ឆ្លាតវៃ៖ ពេល​អ្នក​បើកបរ​​ក្រឡេក​ទៅ​មើល​ឧបករណ៍​អ្វី​មួយ ​នោះ​វា​អាច​​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​​សម្រេច​ជ្រើស​រើស​​ឧបករណ៍​ណា​មួយ ដោយ​គ្រាន់​តែ​បញ្ជា​តាម​ភ្នែក​​របស់​គេ​បាន។ ប៉ុន្តែ​យ៉ាង​ណា​ អ្នក​បើកបរ​ត្រូវ​តែ​​ចុច​​យល់​ព្រម​នៅ​លើ​ដៃ​ចង្កូត​ម្ដង​ទៀត។

 

លក្ខណៈ​ពិសេស​បំផុត​ផ្នែក​ខាង​ក្នុង​នៃ​​អនាគត​រថយន្ត​ទំនើប​ Porsche

 

៣. កុងសូល​កណ្ដាល៖ ​អាច​ឲ្យ​​អ្នក​បើក ឬ​អ្នក​ធ្វើ​ដំណើរ​ចុច​បញ្ជា​បាន ដោយ​អាច​ជ្រើស​រើស​ចាក់​ចម្រៀង ឬ​ត្រួត​ពិនិត្យ​​អាកាស​ធាតុ។

 

លក្ខណៈ​ពិសេស​បំផុត​ផ្នែក​ខាង​ក្នុង​នៃ​​អនាគត​រថយន្ត​ទំនើប​ Porsche

 

៤. ការ​បង្ហាញ​ Holographic ​នៅ​ផ្នែក​ខាង​មុខ៖ អាច​ឲ្យ​អ្នក​បើក​ ឬ​អ្នក​ធ្វើ​ដំណើរ​​បញ្ជា​មុខងារ ដោយ​​ប្រើ​ប្រាស់​កាយ​វិការ​បាន។

 

លក្ខណៈ​ពិសេស​បំផុត​ផ្នែក​ខាង​ក្នុង​នៃ​​អនាគត​រថយន្ត​ទំនើប​ Porsche

 

៥. ជំនួស​ឲ្យ​ការ​ប្រើប្រាស់​កញ្ចក់ រថយន្ត​ទំនើប​​នេះ​ប្រើប្រាស់​កាមេរ៉ា​ចាប់​យក​រូបភាព​នៅ​ជុំវិញ​ឡាន ហើយ​បង្ហាញ​នៅ​ជ្រុង​​ខាង​មុខ​ជិត​បង្អួច។

 

លក្ខណៈ​ពិសេស​បំផុត​ផ្នែក​ខាង​ក្នុង​នៃ​​អនាគត​រថយន្ត​ទំនើប​ Porsche

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ រថយន្ដ Porsche Panamera S E-Hybrid ស៊ីសាំងតិចបំផុត តម្លៃជិត ២ សែនដុល្លារ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ techinsider