Mark Zuckerberg ត្រូវបាន លោកប្រធានាធិបតីចិន បដិសេធ មិនព្រមដាក់ឈ្មោះ ឲ្យកូនរបស់លោក ដែលនៅក្នុងផ្ទៃ

អាមេរិក៖ ឆ្លៀតក្នុងឱកាស នៃការជួបសំណេះសំណាល ជាមួយលោក Xi Jinping ដែលជាប្រធានាធិបតី ប្រទេសចិន លោក Mark Zuckerberg ស្ថាបនិក Facebook បានស្នើសុំឲ្យលោកប្រធានាធិបតី Xi Jinping រកឈ្មោះណាមួយ ជាភាសាចិន ដើម្បីដាក់ឲ្យកូនមិនទាន់កើតរបស់ខ្លួន។ តែជាលទ្ធផល ត្រូវបានលោក Xi Jinping បដិសេធមិនព្រមទៅវិញ ។

Mark Zuckerberg ត្រូវបាន លោកប្រធានាធិបតីចិន បដិសេធ មិនព្រមដាក់ឈ្មោះ ឲ្យកូនរបស់លោក ដែលនៅក្នុងផ្ទៃ
លោក Mark Zuckerberg និងភរិយាជនជាតិចិនរបស់លោក 

កាលពីសប្តាហ៍កន្លងទៅ មានកិច្ចជំនួបទទួលទានអាហារពេលល្ងាច ជាលក្ខណៈផ្លូវរដ្ឋមួយ បានប្រព្រឹត្តទៅ នៅឯសេតវិមាន សហរដ្ឋអាមេរិក ដោយមានការចូលរួមជាកិត្តយសដ៏ខ្ពង់ខ្ពស់ ពីថ្នាក់ដឹកនាំពិភពលោក ដែលមានដូចជា លោកប្រធានាធិបតីអាមេរិក Barack Obama លោកប្រធានាធិបតីចិន Xi Jinping និងស្ថាបនិកFacebook លោក Mark Zuckerberg រួមទាំងបុគ្គលល្បីៗលំដាប់ពិភពលោក និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនរូបទៀតផងដែរ ។

យោងទៅតាមប្រភព័ត៌មាន បានឲ្យដឹងថា លោក Mark Zuckerberg បាននិយាយភាសាចិនជាមួយនឹងលោក Xi Jinping ហើយបានឆ្លៀតក្នុងឱកាសដ៏កម្រនេះ ស្នើសុំលោក Xi Jinping ឲ្យលោកជួយផ្តល់ជាកិត្តយស ដាក់ឈ្មោះភាសាចិន ដល់កូនដែលមិនទាន់កើត របស់លោក Zuckerberg ។ ផ្ទុយទៅវិញ លោក Xi Jinping បានបដិសេធសំណើរ ដាក់ឈ្មោះដល់កូនរបស់លោក Mark Zuckerberg និងបានមានប្រសាសន៍ថា “វាប្រហែលជា ទំនួលខុសត្រូវ ច្រើនលើសលប់ពេកហើយ” ។

យ៉ាងណាមិញ លោកអ្នកប្រហែលគិតថា លោក Xi Jinping យ៉ាងហោចណាស់ ក៏នឹកឃើញដល់ លោក Mark Zuckerberg ដែលធ្លាប់បានផ្សព្វផ្សាយជាសាធារណៈយ៉ាងល្អ នូវសៀវភៅរបស់លោកប្រធានាធិបតី Xi Jinping ដែលមានចំណងជើងថា The Governance of China។ ហើយយើងក៏មិនប្រាកដច្បាស់ ថាតើការបដិសេធនេះ បានធ្វើឲ្យលោក Mark Zuckerberg មានការអាក់អន់ស្រពន់ចិត្ត ឬមួយក៏យ៉ាងណាទេ ព្រោះប៉ុន្មានថ្ងៃមុនពេលទទួលទានអាហារពេលល្ងាចរួមគ្នានោះ លោក Mark Zuckerberg ហាក់បីដូចជាត្រូវរូវគ្នាណាស់ ជាមួយនឹង លោកប្រធានាធិបតីចិន នៅក្នុងវេទិកា ​ឧស្សាហកម្មអ៊ីនធឺណេតអាមេរិក-ចិន ៕

Mark Zuckerberg ត្រូវបាន លោកប្រធានាធិបតីចិន បដិសេធ មិនព្រមដាក់ឈ្មោះ ឲ្យកូនរបស់លោក ដែលនៅក្នុងផ្ទៃ
លោក Mark Zuckerberg ជួបជាមួយ លោកប្រធានាធិបតីចិន

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត