សេ​រ៉េ​ណា វី​ល្លៀម សុំ​ផ្អាក​ការ​ប្រកួត​មុន​ពេល​កំណត់​ដោយសារ​របួស

សេ​រ៉េ​ណា វី​ល្លៀម កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​១​ពិភពលោក ជនជាតិ​អា​មេ​រិ​ក សុំ​បិទ​ឆាក​ការ​ប្រកួត WTA Tour​ក្នុង​រដូវ​កាល ២០១៥​ដែល​ដណ្ដើម​បាន​ជើងឯក​ចំនួន​៣​ពី​៤​កម្មវិធី Grand Slam កាលពី​ថ្ងៃ​ទី​១ តុលា ដោយសារ​របួស ។

តាម​របាយការណ៍​ពី​អ្នក​រៀបចំ​ការ​ប្រកួត China  Open​នៅ​ក្រុង​បេ​៉​កាំ​ង ប្រទេស​ចិន ដែល​បាន​បិទ​ឆាក​កាលពី​ថ្ងៃ​ទី​៣ តុលា កន្លង​មក បាន​គូសបញ្ជាក់​ថា នាង​សេ​រ៉េ​ណា វី​ល្លៀម សុំ​ឈប់​សម្រាក​ព្រោះ​ត្រូវការ​ពេល​ថែរក្សា​សុខភាព​។ នាង​សេ​រ៉េ​ណា អាយុ​៣៤​ឆ្នាំ ថ្លែង​ថា​៖ «​មិន​ចាំបាច់​បិទ​បាំង​ទេ ខ្ញុំ​បាន​ព្យាយាម​ចូល​លេង​ទាំង​របួស​អស់​រយៈពេល​ពេញ​១​ឆ្នាំ​។ ខ្ញុំ​ពូកែ​លុះត្រាតែ​ខ្ញុំ​មាន​កម្លាំង​មាំមួន​ល្អ​ដែរ ហេតុ​ដូច្នេះ​ទើប​ខ្ញុំ​សម្រេចចិត្ត​ដកខ្លួន​ពី​ការ​ប្រកួត​នៅ​ប៉េ​កាំ​ង និង​សិង្ហ​បុរី ដើម្បី​ថែរក្សា​សុខភាព​»​។

តាម​របាយការណ៍​ប្រចាំ​ស​ប្ដា​ហ៍​បញ្ជាក់​ថា កីឡាការិនី​ជើងឯក Grand Slam ចំនួន​២១​ជំនាន់​រូប​នេះ បាន​សម្រេចចិត្ត​ឈប់​ចូល​ប្រកួត​ក្នុង​ឆ្នាំ​២០១៥ លឿន​ជាង​កាលកំណត់ ព្រោះ​មិន​អាច​បំភ្លេច​ការ​បរាជ័យ​ដ៏​ធំ​ក្រោម​ដៃ​កីឡាការិនី​អី​ុ​តា​លី​គឺ​នាង​រ៉ូ​ប៊ែ​រ​តា វី​ន​ស៊ី ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត  US Open  ៕