អា​មេ​រិ​ក​ទម្លាក់​គ្រាប់បែក​ច្រឡំ​ត្រូវ​ចំ​មន្ទីរពេទ្យ​មួយ​របស់ MSF នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​19​នាក់

ការ​ទម្លាក់​គ្រាប់បែក​ដោយ​ច្រឡំ​លើ​មន្ទីរពេទ្យ​មួយ​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន MSF នៅ​ទីក្រុង​គុន​ឌុ​សរប​ស់អា​ហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៩​នាក់ ហើយ​នោះ​ជា​ការ​ទម្លាប់​គ្រាប់បែក​របស់​យន្តហោះ​ចម្បាំង​អា​មេ​រិ​ក ។ អ​.​ស​.​ប ចាត់​ទុក​ការ​វាយប្រហារ​នោះ​ថា ពុំ​អាច​អភ័យទោស​ឱ្យ​បាន​និង​ជា​អំពើ​ឧក្រិដ្ឋ​មួយ ។

នាយ​ស្នងការ​សិទ្ធិ​មនុស្ស អ​.​ស​.​ប លោក ALHUSSEIN ថ្លែង​ថា ការ​វាយប្រហារ​នោះ​អាច​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រសិនបើ​តុលាការ​យល់​ថា​ជា​អំពើ​ប្រព្រឹត្ត​ដោយ​ចេតនា ។

លោក​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​ដោយ​ស៊ីជម្រៅ​និង​ប្រកបដោយ​តម្លាភាព​មួយ ។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក ASHTONCARTER គូសបញ្ជាក់​ថា ការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​មួយ​កំពុង​ធ្វើ​លើ​ឧ​ប្ប​តិ្ត​ហេតុ​នោះ ។

អូតង់​ដែល​មាន​ទាហាន​១៣.០០០​នាក់ ក្នុង​នោះ​មាន​ទាហាន​អា​មេ​រិ​ក ១០.០០០​នាក់ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ពុំ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ថា​ការ​ទម្លាក់​គ្រាប់បែក​លើ​មន្ទីរពេទ្យ​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ពិតជា​ទាក់​ទិ​ង​ដល់​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​អា​មេ​រិ​ក​ឡើយ ដោយ​គ្រាន់តែ​និយាយ​ពី​លទ្ធភាព​ភាន់ច្រឡំ​នៃ​ប្រតិបត្តិការ​តាម​អាកាស​មួយ​ដែល​MSF បាន​បដិសេធ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​លោក MEINIE NICOLAI ប្រធាន MSF ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​បំផុត​របស់​កងកម្លាំង​ចម្រុះ ។ យើង​ពុំ​ទទួលយក​បាន​ឡើយ​ដែល​ការ​បាត់បង់​ជីវិត​មនុស្ស​យ៉ាង​សែន​ទារុណ​បែប​នេះ​ត្រូវ​ចាត់​ទុក​ត្រឹម​ជា​ការ​ខូចខាត​មួយ​ជ្រុង​មួយ ។

យោង​តាម​តុល្យការ​ថ្មី​មួយ​របស់ MSF ថា​ការ​វាយប្រហារ​នោះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៩​នាក់ ក្នុង​នោះ​មាន​និយោជិត MSF ១២​នាក់ និង​អ្នកជំងឺ​៧​នាក់​(​កុមារ​៣​នាក់​) ចំណែក​មនុស្ស​យ៉ាងតិច​៣៧​នាក់​ត្រូវ​របួស ។

ការ​រៀបរាប់​របស់ MSF បណ្តាល​ឱ្យ អ​.​ស​.​ប មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ AFP នាយក​ប្រតិបត្តិការ អ​.​ស​.​ប នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក BART JANSSENS អះអាង​ថា ការ​ទម្លាក់​គ្រាប់បែក​នៅ​តែ​បន្ត​រយៈពេល​ជាង​៤៥​នាទី​បន្ទាប់​ពី MSF ប្រាប់​ទៅ​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន និង​អា​មេ​រិ​កថា​មន្ទីរពេទ្យ​ខ្លួន​នៅ​ក្រុង​គុន​ឌុ​ស រង​គ្រាប់បែក​ដោយ​ការ​វាយប្រហារ​ដំបូង​ៗ​ក្តី ។ ក្នុង​ពេល​ទម្លាក់​គ្រាប់បែក​ក្នុង​មន្ទីរពេទ្យ​នេះ​មាន​អ្នកជំងឺ​១០៥​នាក់ និង​បុគ្គលិក​៨០​នាក់ ជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​បរទេស ៕