ចិន​ចេញ​ការ​ប្រកាស​អាសន្ន​ពី​ព្យុះ​ថ្មី​ឈ្មោះ​MUJIGAE

មជ្ឈមណ្ឌល​ឧតុនិយម​ជាតិចិន CMN កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ទឹកក្រូច ចំពោះ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ថ្មី​ឈ្មោះ MUJIGAE ដែល​នឹង​ត្រូវ​បោកបក់​លើ​បណ្តា​តំបន់​ភាគ​ខាងត្បូង​ចិន ។

ព្យុះ MUJIGAE ជា​ព្យុះ​ទី​២២ ប្រចាំឆ្នាំ​បាន​បោកបក់​ដល់​ផ្នែក​ខាងជើង​នៃ​សមុទ្រ​ចិន​ខាងត្បូង​នា​ពេល​ព្រឹក​ហើយ​និង​បោកបក់​សំដៅ​ភាគ​ពាយ័ព្យ​ជាមួយនឹង​ការ​ពង្រឹងកម្លាំង ។ យោង​តាម​CMN​ថា​ព្យុះ​នោះ​នឹង​បោកបក់​មក​ដល់​ដែនដី​នា​ថ្ងៃ​ទី​៤ តុលា មុន​ថ្ងៃត្រង់​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ឦសាន​កោះ​ហៃ​ណា​ន់ ខណៈ​ព្យុះ​នោះ​នឹង​មាន​កម្លាំង​ខ្យល់​ដល់​១៥១,២​គ​.​ម ក្នុង​១​ម៉ោង ។  ព្យុះ​នោះ​ញ៉ាំង​ឱ្យ​មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ក្វា​ង​ទុង និង​ខេត្ត​ហៃ​ណា​ន់ រយៈពេល​២​ថ្ងៃ​ខាង​មុខ​នេះ​ទៀត ។ តំបន់​ភាគច្រើន​នៃ​ខេត្ត​ហៃ​ណា​ន់ នឹង​ភាគ​និរតី​ខេត្ត​ក្វា​ង​ទុង និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ នាវា​នេសាទ​ទាំងឡាយ​ត្រូវ​បាន​អំពាវនាវ​ឱ្យ​ប្រញាប់ប្រញាល់​វិល​ចូល​កំពុង​ផែ ។

កោះ​ហៃ​ណា​ន់​កាលពី​ថ្ងៃ​ទី​៣ តុលា បាន​បិទ​តំបន់​ទេសចរណ៍​មួយ​ចំនួន​នៅ​ជាប់​ឆ្នេរសមុទ្រ​ពេល​ព្យុះ​នោះ​ជិត​មក​ដល់ ៕