បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ចែកចាយថ្នាំញៀន

បាត់ដំបង ៖ កម្លាំង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធ ករណីចែកចាយថ្នាំញៀន បន្ទាប់ពីសមត្ថកិច្ចជំនាញ បានឃាត់ខ្លួន កាលពីវេលា ១៦និង៥០នាទី ថ្ងៃទី៣ខែតុលាឆ្នាំ២០១៥ នៅចំណុចក្រុមទី១០ភូមិកម្មករសង្កាត់ស្វាយប៉ោក្រុង និងខេត្តបាត់ដំបង។

លោក ស៊ាន សុណាល់ ប្រធានស្តីទី នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីវេលាម៉ោង១៦និង៥០នាទី៣ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងនៅចំណុចក្រុមទី១០ភូមិ កម្មករ សង្កាត់ស្វាយប៉ោក្រុង និងខេត្តបាត់ដំបង។ ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនម្នាក់មានឈ្មោះ សែម សាមឿន ហៅរិន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅផ្ទះលេខ៣៤ក្រុមទី២ ភូមិចំការសំរោង សង្កាត់ ចំការសំរោង ក្រុងបាត់ដំបងរួមទាំងវត្ថុតាងម៉ាទឹកកក ២ថង់តូចស្មើនិងទម្ងន់៨.០៤ក្រាម ទូរស័ព្ទដៃ១គ្រឿង និងសម្ភារៈមួយចំនួនទៀតនាំយកមកសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញបានបញ្ជូនទៅតុលាការ ខេត្តនៅ រសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការបន្តតាមច្បាប់។

បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ចែកចាយថ្នាំញៀន