ហេតុផល​៧​យ៉ាង​បង្ហាញថា​​ប្រើប្រាស់​ម៉ូតូ​ប្រសើរ​ជាង​ឡាន


ហេតុផល​៧​យ៉ាង​បង្ហាញថា​​ប្រើប្រាស់​ម៉ូតូ​ប្រសើរ​ជាង​ឡាន

ជា​ការពិត ​រថយន្ត​​ពេល​ខ្លះ​អាច​និយាយ​បាន​ថា មាន​​អត្ថប្រយោជន៍​ច្រើន ​ព្រោះ​វា​ជួយ​បាំង​ខ្យល់ ភ្លៀង​កម្ដៅ និង​មាន​ផាសុកភាព។ ទន្ទឹម​នឹង​សារៈសំខាន់​ទាំង​នេះ ​​វា​ក៏​​មាន​ផល​លំបាក​ចំពោះ​ប្រជាជន​នៅ​ទី​ក្រុង​ដែល​មាន​លុយកាក់​​មិន​សូវ​ច្រើន​ហើយចង់​ទិញ​ឡាន​ជិះ ​​ព្រោះ​ការ​ចំណាយ​សាំង​ច្រើន​ពេល​កក​ស្ទះ កន្លែង​ទុក​ដាក់ ថ្លៃ​ជួសជុល​ជាដើម។ ដោយ​សារ​ហេតុផល​ទាំង​នេះ​ហើយ​ធ្វើ​ឲ្យ​ពូក​គេ​សម្រេច​ប្រើប្រាស់​ម៉ូតូ​ច្រើន​ជាង​ឡាន។ តើ​ការ​ប្រើប្រាស់​ម៉ូតូ​ប្រសើរ​ជាង​ឡាន​លើ​ចំណុច​អ្វី​ខ្លះ?

 

ហេតុផល​៧​យ៉ាង​បង្ហាញថា​​ប្រើប្រាស់​ម៉ូតូ​ប្រសើរ​ជាង​ឡាន

១. ចំណេញ​កន្លែង​ចត​៖ ជាទូទៅ​ចំពោះ​ទី​ធ្លា​ចត​រថយន្ត​មួយ​គឺ​អាច​ឲ្យ​ម៉ូតូ​ធន​ល្មម​ចត​បាន​ដល់​​ទៅ​ ៣ឬ៤​ឯ​ណោះ។ នេះ​ក៏​ជា​រឿង​លំបាក​មួយ​សម្រាប់​ប្រជាជន​មួយ​ចំនួន​ផង​ដែរ ពេល​ខ្លះ​ពួក​គេ​មាន​ឡាន​គ្មាន​កន្លែង​ដាក់​ ត្រូវ​យក​ទៅ​ដាក់​កន្លែង​ផ្ញើ​រថយន្ត។ វា​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​មួយ​កម្រិត​ទៀត។

 

២. ម៉ូតូ​ស៊ី​សាំង​តិច​ជាង​ឡាន៖ ជា​ការពិត​ចំពោះ​ម៉ូតូ​ធន់​ល្មម​ដូច​ជា Scoopy ស៊ីសាំង​ប្រហែល​ជា ២,៥ ទៅ ៣​លីត្រ​ប៉ុណ្ណោះ​ក្នុង​ ១០០​គីឡូម៉ែត្រ។ ចំពោះ​រថយន្ត​ត្រូវ​ចំណាយ​សាំង​ច្រើន​ជា​ម៉ូតូ​ប្រហែល ៣ទៅ ៤​ដង​ឯណោះ។

 

៣. ម៉ូតូ​មាន​តម្លៃ​ទាប​ជាង​ឡាន៖ សម្រាប់​ឡាន​មួយ​គ្រឿង​ស៊េរី​ល្មម​គឺ​មាន​តម្លៃ​ខ្ទង់​ម៉ឺន។ ចំពោះ​តម្លៃ​នេះ​អាច​ទិញ​ម៉ូតូ​ស៊េរី​ថ្មី​ធុន​តូច​បាន​ដល់​ទៅ​ ៤ ៥​គ្រឿង។ ចំណែក​ថ្លៃ​ជួស​ជុល​ពេល​មាន​បញ្ហា ម៉ូតូ​ក៏​ចំណាយ​តិច​ជាង​ឡាន​ដែរ។

 

៤. អ្នក​បើក​ម៉ូតូ​​​មាន​សុវត្ថិភាព​ជាង​ឡាន៖ អ្នក​បើក​ម៉ូតូ​មិន​ហ៊ាន​​ផ្ញើ​សារ ​ពេល​កំពុង​បើ​បរ​ឡើយ​ ព្រោះ​ពួក​គេ​ខ្លាច​មាន​គ្រោះ​ថ្នាក់ ប៉ុន្តែ​អ្នក​បើក​រថយន្ត​អាច​ឆ្លៀត​បាន​​ដោយ​គិត​ថា ​ខ្លួន​ឯង​នៅ​ក្នុង​ឡាន ​ដូចនេះ​វា​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​គ្រប់​ពេល។

 

៥. ជិះ​ម៉ូតូ​​​​មាន​ភាព​ស្និទ្ធស្នាល​ជាង​ឡាន៖ អ្នក​អាច​​នៅ​ក្បែរ​ជា​មួយ​មនុស្ស​ពិសេស​បាន​យ៉ាង​ជិត​ស្និទ្ធ​ពេល​កំពុង​​ជិះ​ម៉ូតូ​រួម​គ្នា។

 

៦. ជិះ​ម៉ូតូ​អាច​ទទួល​ខ្យល់​អាកាស​ធម្មជាតិ​ពេញ​​ខ្លួន៖ ពេល​ដែល​អ្នក​ជិះ​ទៅ​តាម​តំបន់​ធម្មជាតិ​នានា​ អ្នក​អាច​ស្រូប​និង​ប៉ះ​ខ្យល់​អាកាស​ពេញ​ខ្លួន​។

 

៧.ជិះ​ម៉ូតូ​អាច​កម្សាន្ត​​បត់បែន​ខ្លួន​​​​យ៉ាង​សប្បាយ​​ពេល​កំពុង​បើកបរ​ក្នុង​​លឿន​យឺត។

​​​​​​​​​​​​​​​​​
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ thekneeslider