Barcelona​បញ្ចេញ​ឈុត​ឃោសនា​ភាពយន្ដ​ស្ដី​ពី​ប្រវត្តិសាស្ត្រ​របស់​ក្លិប

ក្លិប​បាល់ទាត់​យក្ស​ដែល​មាន​រហស្សនាម​ថា អ្នកមាន​បុណ្យ​គឺ Barcelona បាន​បញ្ចេញ​ឈុត​ឃោសនា​ភាពយន្ត​ដែល​ប្រើ​ពេល​ផលិត​២​ឆ្នាំ​ស្ដី​ពី​ប្រវត្តិ​រយៈពេល​១១៦​ឆ្នាំ​នៃ​ការ​កកើត និង​ភាព​ល្បីល្បាញ​របស់​ក្លិប​ប្រចាំ​ប្រទេស​អេ​ស្ប៉ាញ ។

ភាពយន្ត​នោះ​មានឈ្មោះ​ថា Barca Dreams ដែល​មាន​អតីត​កីឡាករ​និង​កីឡាករ​ល្បី​ៗ​របស់​ក្លិប​ចូលរួម​ថត​ដូច​ជា​លោក​ហ្កា​រី លី​នី​ឃើ អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​វ័យ​៥៤​ឆ្នាំ​, កីឡាករ ហ្សា​វី​, កីឡាករ​ចូ​ហាន ក្រា​ហ្វ និង​កីឡាករ​ម៉េ​ស​ស៊ី ។ សមាសភាព​កីឡាករ​ខាងលើ​នេះ​សុទ្ធតែ​មានបទពិសោធន៍​ល្អ​លេង​ឱ្យ​ក្លិបទោះបី​មាន​តួនាទី​ផ្សេង​គ្នា​ក្ដី ។

ភាពយន្ត​ផ្ទាល់ខ្លួន​របស់​ក្លិប Barcelona មួយ​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​កីឡាករ​ក្នុង​ក្រុម​បច្ចុប្បន្ន​ឈ្វេងយល់​ពី​ភាព​អស្ចារ្យ និង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ពេញ​ពិភពលោក​ក្នុង​នាម​ជា​ស្តេច​ក្លិប​នៅអេ​ស្ប៉ា​ញ ។ ក្លិប​បាន​បង្កើត​ទម្រង់​លេង​ប្រកបដោយ​ភាពល្អ​ឥត​ខ្ចោះ​ពោល​គឺ​កីឡាករ​ជំនាន់​មុន និង​សម័យ​ឥឡូវ​សុទ្ធតែ​មាន​ថ្វី​ជើង​ក្នុង​ការ​រក​គ្រាប់​បាល់​ទោះបី​លេង​ប៉ះ​ក្រុម​ខ្លាំង​ក៏​ដោយ ៕