វ៉ា្លឌី​មៀ ឃ្លី​ត​ស្កូ​លុប​ចោលការ​ប្រកួត​ការពារ​ខ្សែក្រវាត់​ដោយសារ​របួស

ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​របស់វ៉ា្លឌី​មៀឃ្លី​ត​ស្កូ ជាមួយ​កីឡាករ​អង់គ្លេស ថៃ​សាន់ ហ្វឺ​រី ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ក្នុង​ទីក្រុង Dusseldorf ប្រទេស​អា​ល្លឺ​ម៉​ង់ ។

សូម​បញ្ជាក់​ថា វ៉ា្លឌី​មៀដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន WBA, IBF និង WBO គ្រោង​នឹង​ឡើង​វ៉ៃ​ជាមួយ​កីឡាករ​ហ្វឺ​រី​នៅ​ថ្ងៃ​ទី ២៤ តុលា ខាង​មុខ​នេះ ប៉ុន្តែ​ដោយសារ​កីឡាករ​អ៊ុយ​ក្រែ​នរូ​ប​នេះ​រង​របួស​កំភួនជើង​ទើប​ការ​ប្រកួត​ត្រូវ​លើក​ពេល ។

កីឡាករ​ហ្វឺ​រី បាន​ប្រកាស​លើ​បណ្តាញ​កម្សាន្ត​ទ្វី​ទ័​រ​របស់​ខ្លួន​ថា ការ​ប្រកួត​របស់​ខ្លួន​នឹង​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ។ កីឡាករហ្វឺ​រី កាលពី​ខែកក្កដា​កន្លង​ទៅ បាន​ហៅ​ឃ្លី​ត​ស្កូ​ថា «​ជា​មនុស្ស​គួរ​ឱ្យ​ធុញទ្រាន់ និង​ចោលម្សៀត​ទៀត​ផង » ។

វ៉ា្លឌី​មៀ ឃ្លី​ត​ស្កូ អាយុ​៣៩​ឆ្នាំ ធ្លាប់​ប្រកួត​៦៧​ដង ឈ្នះ​៦៤​ដង ចាញ់​៣​ដង និង​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​៥៣​ដង ។ ចំណែក ថៃ​សាន់ ហ្វឺ​រី អាយុ​២៧​ឆ្នាំ ធ្លាប់​ប្រកួត​២៤​ដង មិន​ដែល​ចាញ់ និង​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​១៨​ដង ៕