​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​​ពេល​យប់ឃាត់ខ្លួន​មនុស្ស​៣នាក់ពាក់ព័ន្ធ​​ករណីបើកបរ​មិន​គោរព​ច្បាប់​​​

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទីយប់​ ​ថ្ងៃ​ទី​០៣ ​តុលា ២០១៥ ក្នុង​ប្រ​តិ​បត្តិ​ការ​ចុះ​ត្រួតពិនិត្យអាវុធ​ជាតិ​ផ្ទុះ និង​ផាកពិន័យ​-​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្រុម​កងកម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​រូប ពាក់ព័ន្ធ​នឹង​ករណីបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​បើក​រត់គេច​ពី​ការ​ត្រួតពិនិត្យ​របស់​នគរបាល​ចរាចរណ៍​ផ្លូវគោក ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា  ជនសង្ស័យ​ទី១-ឈ្មោះ កុ​ល លឹ​ម​គុណ អាយុ២១​ឆ្នាំ មុខរបរធ្វើ​ចំការ រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ២-ឈ្មោះ មា សុភា អាយុ ២២​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និង​​៣-ឈ្មោះ ប៉ៃ ឈុ​ន​លាង ហៅ​ឈាង អាយុ​២១​ឆ្នាំ ជា​សិស្ស រស់នៅ​ក្នុងភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ 

ប្រភព​បន្ត​ទៀត​ថា បច្ចុប្បន្ន​មន្ត្រី​នគរបាល​ជំនាញកំពុងធ្វើការ​សាកសួរ និង​អនុវត្ត​តាម​នីតិវិធីនៃ​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា៕
   ​