កម្ពុជា​នឹង​ប្រារព្ធ​ ទិវា​គ្រូបង្រៀន​ពិភពលោក​ ៥ តុលា

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងប្រារព្ធទិវា គ្រូបង្រៀនពិភពលោក នៅថ្ងៃស្អែក ទី៥ ខែតុលា ឆ្នាំ២០១៥ ដោយក្នុងនោះស្ថាប័នអប់រំ មួយចំនួននឹងធ្វើឡើង ក្រោមប្រធានបទផ្សេងៗគ្នា។

សម្រាប់ក្រសួងអប់រំ យុវជន និងកីឡានឹងធ្វើឡើងក្រោមប្រធានបទ “ទិវាគ្រូបង្រៀន ៥ តុលា ២០១៥៖ លើកកម្ពស់សក្ដានុពលគ្រូបង្រៀន ដើម្បីកសាងសង្គម ប្រកបដោយនិរន្តរភាព”។នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅថ្ងៃទី៧ តុលា ។

ក្នុងគោលបំណងដឹងគុណ ដល់គ្រូបង្រៀនទាំងអស់ ដែលបានបូជាកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការខិតខំព្យាយាម បង្ហាត់បង្រៀន សិស្សានុសិស្ស-និស្សិត ទទួលបានលទ្ធផល ល្អគួរជាទីមោទនៈ។

ចំណែកសមាគមគ្រូបង្រៀន នឹងប្រារព្វទិវាគ្រូបង្រៀនពិភពលោក នៅម៉ោង៨ព្រឹកថ្ងៃទី៥ ខែតុលា នៅលើទីលានប្រជាធិបតេយ្យ ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលមានសមាជិកចូលរួមប្រមាណជា ២០០ នាក់៕

កម្ពុជា​នឹង​ប្រារព្ធ​ ទិវា​គ្រូបង្រៀន​ពិភពលោក​ ៥ តុលា