ហ៊ុន ម៉ាណែត៖ ឆន្ទៈ សមត្ថភាព សុខភាព ភាព​ស្មោះត្រង់​ គឺជា​លក្ខណ:សម្បត្តិ​ របស់​កងទ័ព​ដើម្បី​ ពង្រឹង​ប្រៀប​ការពារ​ ប្រទេស​ជាតិ​

បាត់ដំបង៖ ថ្លែងទៅកាន់ នាយទាហាន ពលទាហាន ក្រុមគ្រួសារទ័ព និងនិវត្តជននៅក្នុង ពិធីសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន និងក្រុមគ្រួសារ និងនិវត្តជននៃ អង្គភាពសម័្ពន្ធ មេត្រីភាពរវាងអគ្គនាយកដ្ឋាន រតនាគារជាតិ និងកងពលតូចថ្មើរជើង លេខ៥៣ នាឱកាសបុណ្យភ្ជុំបិណ្យ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៥  លោក ហ៊ុន ម៉ាណែត នាយរងសេនាធិកា ចំរុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានមានប្រសាសន៍ថា ឆន្ទៈ សមត្ថភាព សុខភាព ភាពស្មោះត្រង់ គឺជាលក្ខណ:សម្បត្តិរបស់ កងទពដើម្បីពង្រឹង ការពារប្រទេសជាតិ និងរក្សាសន្តិភាព ដែលបានដោយលំបាកទុក សំរាប់ប្រជាពលរដ្ឋ ជំនាន់នេះនិង ប្រជាពលរដ្ឋជំនាន់ ក្រោយៗទៀត។

លោកបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ ចំពោះកំរិតជីវភាពរស់នៅ កងទ័ពតាមរយៈការតំឡើង ប្រាក់បៀវត្ស ប្រាក់របបផ្សេងៗ នៅតាមបណ្តាអង្គភាព នានាសំដៅលើកកំពស់ ជីវភាពរស់នៅនិងកត្តិយស របស់កងទ័ពនិងនិវត្តជន។ ជាក់ស្តែងការផ្តល់សម្ភារ ថវិកា គ្រឿងឧបភោគ បិរិភោគ និងកសាងសមិទិ្ធផល នានានៅក្នុងអង្ភភាពនេះ គឺជាការបំពេញសេចក្តីត្រូវការ របស់កងទ័ព ក្រុមគ្រួសារ និងនិវត្តជននៅអង្គភាពនេះ និងនៅបណ្តាអង្គភាពនានា។
នាយទាហាន ពលទាហាន ក្រុមគ្រួសារទ័ព និងនិវត្តជននៅកងពលតូច ថ្មើរជើងលេខ៥៣ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានី ហ៊ុន សែនដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់កងទ័ព ក្រុមគ្រួសារទ័ព និងនិវត្តជននាពេលនេះ ក៍ដូចជានាពេលកន្លងមក។

នាឱកាសនោះ លោក ហ៊ុន ម៉ាណែតបានអញ្ជើញ សម្ភោធម៉ាស៊ីនផលិតទឹកស្អាត និងបញ្ចុះបឋមសិលាសាងសង់ អាគាបណ្ណាល័យដែល ជាអំណោយរបស់ អគ្គនាយកដ្ឋានរតនាគារជាតិនិង បានផ្តល់កិត្តិយសបំពាក់គ្រឿង ឥស្សរិយយសជូន ដល់នាយទាហាននិងសប្បុរសជន ដែលបានចូលរួមកសាង សមិទ្ធិផលនានា នៅក្នុងកងពលតូច ថ្មើរជើងលេខ៥៣ និងបានប្រគល់អំណោយជា គ្រឿងឧបភោគ បរិភោគ កងពលតូចថ្មើរជើងលេខ៥៣ គ្រួសារកងទ័ពនិងនិវត្តជនផងដែរ៕