Super Sunday ក្រុម​ខ្លាំង​ប៉ះ​គ្នា​២​គូ កក្រើក​ Premier League យប់​នេះ!

Super Sunday ក្រុម​ខ្លាំង​ប៉ះ​គ្នា​២​គូ កក្រើក​ Premier League យប់​នេះ!

ការ​ប្រកួត​ Premier League ​សប្ដាហ៍​ទី​៨​យប់​នេះ គឺ​មាន​​ការ​ប្រកួត​ធំ​ដល់​ទៅ​២​​ប្រកួត​ ពោល​គឺ​ការ​ប្រកួត​ Merseyside Derby (ទីក្រុង​​ជាមួយ​គ្នា) ​រវាង​ Everton ទល់​នឹង​ហង្ស​ក្រហម​​ Liverpool ម៉ោង​​០៧:៣០​នាទី និង​​១​គូ​ទៀត កាំភ្លើង​ធំ​ Arsenal ប៉ះ​បិសាច​ក្រហម Manchester United ម៉ោង​១០:០០​នាទី។

 

Super Sunday ក្រុម​ខ្លាំង​ប៉ះ​គ្នា​២​គូ កក្រើក​ Premier League យប់​នេះ!

 

​សម្រាប់​ក្រុម​ Liverpool គឺ​អ្នកចាត់ការ​ Brendan Rodgers ​កំពុង​តែ​មាន​សម្ពាធ​ខ្លាំង និង​អាច​ប្រឈម​មុខ ​​ត្រូវ​ក្លិប​បណ្ដេញ​ពី​តំណែង​ផង​ដែរ បើ​ភ្លាត់​ចាញ់​ Everton​ ​យប់​នេះ ​ខណៈ​ដែល​​ Man Utd ត្រៀម​ទៅ​បំបាក់​ Arsenal ដល់​ក្នុង​ដី ដើម្បី​ស្វែង​រក​តំណែង​កំពូល​តារាង​ពី​ Manchester City មក​​វិញ ដូច្នេះ​យប់​នេះ សុទ្ធ​សឹង​តែ​ជា​គូ​ជក់ចិត្ត។

 

​​ជើង​កីឡាករ Everton & Liverpool៖

 

Super Sunday ក្រុម​ខ្លាំង​ប៉ះ​គ្នា​២​គូ កក្រើក​ Premier League យប់​នេះ!

 

​Everton ​ នឹង​អវត្តមាន​​ខ្សែ​បម្រើ​ Muhamed Besic ​របួស​រយៈពេល​វែង និង​ Kevin Mirallas ​ជាប់​បម្រាម ប៉ុន្តែ​ខ្សែ​ការពារ​សំខាន់​២​រូប​គឺ John Stones និង​ Seamus Coleman អាច​នឹង​ចូល​លេង​បាន​វិញ ក្រោយ​ត្រឡប់​ពី​របួស។

 

 

Super Sunday ក្រុម​ខ្លាំង​ប៉ះ​គ្នា​២​គូ កក្រើក​ Premier League យប់​នេះ!

 

រីឯ​ Liverpool ខ្សែ​ប្រយុទ្ធ​ Christian Benteke ​ត្រឡប់​ពី​របួស​វិញ​ហើយ ប៉ុន្តែ​អាច​មិន​ទាន់​ Fit ១០០% សម្រាប់​ប្រកួត​នេះ ​ដូច្នេះ​លោក​ Rodgers ​អាច​នឹង​ដាក់​ Danny Ings ​ឲ្យ​ចាប់​ដៃ​គូ​ជាមួយ​ Daniel Sturridge ​ប្រយុទ្ធ​នៅ​ខាង​លើ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ទាំង​២​​នេះ​ អាច​ជា៖

 

Super Sunday ក្រុម​ខ្លាំង​ប៉ះ​គ្នា​២​គូ កក្រើក​ Premier League យប់​នេះ!

 

ព្យាករណ៍​គូ​នេះ​គឺ៖ Everton ១-១ Liverpool, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

 

ជើង​កីឡាករ​ Arsenal & Man Utd៖

 

Super Sunday ក្រុម​ខ្លាំង​ប៉ះ​គ្នា​២​គូ កក្រើក​ Premier League យប់​នេះ!

 

​សម្រាប់​ Arsenal នឹង​ត្រូវ​អវត្តមាន​ខ្សែ​ការពារ​ Laurent Koscielny ​របួស​សរសៃពួរ ខណៈ​ដែល​ Mathieu Flamini និង​ Mikel Arteta ​ក៏​នឹង​ខក​ខាន​ដូច​គ្នា ដោយសារ​របួស។

 

 

Super Sunday ក្រុម​ខ្លាំង​ប៉ះ​គ្នា​២​គូ កក្រើក​ Premier League យប់​នេះ!

 

ចំណែក​ Man Utd ​ខ្សែ​បម្រើ​ Michael Carrick ​អាច​ត្រឡប់​លេង​បាន​វិញ​ហើយ ​បន្ទាប់​ពី​ការ​ប្រកួត​ UEFA Champions League អត់​បាន​លេង ដោយសារ​របួស​បន្តិច​បន្តួច ខណៈ​ដែល​ Ander Herrera ​​អាច​នឹង​អវត្តមាន​ប្រកួត​ធំ​នេះ​ទៀត ដោយសារ​មិន​ទាន់​ Fit។ ដូច្នេះ​១១​នាក់​ដំបូង របស់​ក្រុម​ទាំង​២​ អាច​ជា៖

 

Super Sunday ក្រុម​ខ្លាំង​ប៉ះ​គ្នា​២​គូ កក្រើក​ Premier League យប់​នេះ!

 

ព្យាករណ៍​សម្រាប់​គូ​នេះ​គឺ៖ Arsenal ២-២ Manchester United, ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Mourinho ​ប្រាប់​​​​២ចំណុច​ច្បាស់ៗទៅ​ក្លិប​ Chelsea ក្រោយ​ចាញ់​យប់​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ guardian