ផឹកស៊ី​ទាស់​សំដី​គ្នា ​រឿង​ជំពាក់​លុយ ទាញ​កាំបិត​ កាប់​ខ្វែវ​កាប់​ស្ទើរ​សុះសាច់ ​ស្លាប់ភ្លាម​ៗ​

ខេត្តឧត្តរមានជ័យ ៖ កម្មករ​ចំការ​កៅស៊ូ​ក្រុមហ៊ុន​ប៉េ​រ៉ូ​យ៉ា​ល់​នាំ​គ្នា​ផឹកស៊ី​នៅ​ក្នុង​បុណ្យកាន់បិណ្ឌ​ទី​៦នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ស្រាប់តែ​ទាស់​ពាក្យ​សម្តី​គ្នា​កើតជា​រឿង​ជម្លោះ ជន​ដៃដល់​បាន​ទាញ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់ ថ្ងៃ​ទី​៣ តុលា ២០១៥ នៅ​ថ្នល់កែង ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ។

សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​កម្មករ​ចំការ​កៅស៊ូ​របស់​ក្រុមហ៊ុន​ប៉េ​រ៉ូ​យ៉ា​ល់​មាន​គ្នីគ្នា​ចំនួន​៧​នាក់​បាន​នាំ​គ្នា​ផឹកស្រា​បៀរ​ចាប់ពី​ម៉ោង​៦​ល្ងាច រហូត​ដល់​ម៉ោង​១០  និង​១០​នាទី​យប់​ថ្ងៃ​ទី​៣ តុលា ២០១៥ នៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។ សាក្សី​បាន​បន្ត​ថា បន្ទាប់​មក​គេ​បានឮ​សម្លេង​ជន​រង​គ្រោះ​នឹង​ជន​ដៃដល់​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក​រៀង​ៗ​ខ្លួន​ពី​រឿង​ចំពាក់​លុយ ដោយ​ជន​ដៃដល់​បាន​ចំពាក់​លុយ​ជន​រង​គ្រោះ​៦​ម៉ឺន​រៀល ក្រោយ​ពី​ប្រកែក​គ្នា​នោះ ស្រាប់តែ​ជន​ដៃដល់​ដែល​មានឈ្មោះ វ៉េ​ង ផ​ល្លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ បាន​ទាញ​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ តូច ចិត្ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប្រសើរ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ។

លោក​វរសេនីយ៍ទោ អ៊ិ​ន កាយ អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើត​ហេតុ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ ស្រាប់តែ​បានឃើញ​ជន​រង​គ្រោះ​មាន​ស្នាម​កាប់​ស្ទើរតែ​សុះសាច់​ដេក​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម ដោយឡែក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល តែ​ទោះជា​​យ៉ាង​​ណា​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ផឹកស៊ី​ទាស់​សំដី​គ្នា ​រឿង​ជំពាក់​លុយ ទាញ​កាំបិត​ កាប់​ខ្វែវ​កាប់​ស្ទើរ​សុះសាច់ ​ស្លាប់ភ្លាម​ៗ​
ផឹកស៊ី​ទាស់​សំដី​គ្នា ​រឿង​ជំពាក់​លុយ ទាញ​កាំបិត​ កាប់​ខ្វែវ​កាប់​ស្ទើរ​សុះសាច់ ​ស្លាប់ភ្លាម​ៗ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត