ខឹង​សុំ​ប្រពន្ធ​​​រួម​ភេទ​មិន​បាន​ ទាញ​កាំ​បិត​ផ្គាក់​កាប់​ក្បាលរបួស​ដេរ​ជាង​១០​ថ្នេរ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ម្នាក់​ត្រូវ​ប៉េ​អឹម​ខេត្ត​បន្ទាយ​មាន​ជ័យ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១០​យប់ ថ្ងស​ទី​៣ តុលា ២០១៥ នៅ​ភូមិ​កង​វ៉ា សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ បន្ទាប់ពី​ជន​នោះយក​កាំ​បិត​ផ្គាក់កាប់​ក្បាល​ប្រពន្ធ​បណ្តាល​ឱ្យ​របួស​ធ្ងន់ដេរ​ជាង​១០​ថ្នេរ ដោយ​សារ​ខឹង​សុំ​ប្រពន្ធ​ដែល​កំពុង​មាន​ជំងឺ​ទាច​ទឹក​រួម​ភេទ​មិន​បាន​។

ជន​សង្ស័យ​ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​ឈ្មោះ​ស្រឿង ម៉ៅ អាយុ​៥៨​ឆ្នាំ ​ចំណែក​ប្រពន្ធ​ឈ្មោះ​វ៉ាក់ មូល អាយុ​៥៧​ឆ្នាំ មាន​កូន​៨​នាក់​ក្នុង​បន្ទុក រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព