អ្នកនេសាទ នៅ​កោះរ៉ុង​ប្រទះឃើញ សព​បុរស​ម្នាក់ អណ្តែត​ទឹកសមុទ្រ​

​ព្រះសីហនុ: មាន​ប្រជាពលរដ្ឋ​ដែល​អ្នកនេសាទ បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ អណ្តែត​ទឹក កាលពី​ព្រឹក ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុង​ចំណុច​វរៈ​លេខ​៤ ក្នុងភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។​

​ប៉ូលិស​សង្កាត់​កោះរ៉ុង បាន​ឲ្យ​ដឹងថា សាកសព​បុរស​ខាងលើ​ឈ្មោះ ជួន សុ​ផានី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​ទូ​ក​នេសាទ មាន​ទីលំនៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ និង​មាន​ស្រុកកំណើត ភូមិ​កែវ​ក្រសាំង ស្រុក​កែប ក្រុងកែប​។​

​បច្ចុប្បន្ន​សាកសព ត្រូវ​សម្ថ​កិច្ច​ស្រង់​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​រក្សាទុក​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បូ​ណ្យ​តាម​ប្រពៃណី​៕

អ្នកនេសាទ នៅ​កោះរ៉ុង​ប្រទះឃើញ សព​បុរស​ម្នាក់ អណ្តែត​ទឹកសមុទ្រ​