សមត្ថ​កិច្ច​​ចាប់​ចោរ​កាច់​.ក​ម៉ូតូ​ដែល​រត់​ចូល​​​ក្នុង​ចំការ​ដូង​ប្រេងបាន​ម្នាក់​ហើយ​ និង​កំពុង​បន្ត​តាមចាប់ម្នាក់​ទៀត

ខេត្ត​ព្រះ​សីហនុ​ ៖ ពេល​នេះ ចោរ​កាច់​.ក​ម៉ូតូ​គេ​ពី​កំពង់សិលា​មក​ពួននៅក្នូង​ចំការ​ដូង​ប្រេង​ត្រូវ​សមត្ថ​កិច្ច​ឡោម​ព័ទ្ធ​ចាប់បាន​ម្នាក់ហើយ ហើយ​កំពុង​បន្ត​តាម​ចាប់​បក្ស​ពួកម្នាក់​​ទៀត។

ជន​សង្ស័យ​មិន​ទាន់​​ស្គាល់​អត្ត​សញ្ញាណ​ទេ ។

គួរ​បញ្ជាក់ថា កាល​ពី​ពេល​មុន​នេះ​បន្តិច​ សមត្ថ​កិច្ច​កង​រាជអាវុធ​ហត្ថ​ស្រុក​ព្រៃ​នប់​សហការ​ជាមួយ​កងរាជ​អាវុធ​ហត្ថ ​ខេត្ត​ និង​តាម​ស្នាក់​ការ​ស្រប​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​កំពុង​ធ្វើ​ការ​ឡោម​ព័ទ្ធ ​ជន​សង្ស័យ​កាច់​.ក​ម៉ូតូ​២នាក់​ ជិះ​ម៉ូតូ​ផ្សេង​គ្នា​ ​ដែលបាន​​ផ្តួល​ម៉ូតូ​ចោល​រត់​ចូល​ក្នុង​ចំការ​ដូង​ប្រេង បន្ទាប់ពី​​លួច​ម៉ូតូ​គេ​ពី​ស្រុកកំពង់​សិលា​ជិះ​គេច​ខ្លួន​តាម​ផ្លូវ ​ជាតិ​លេខ​៤​ទៅ​ដល់​ចំណុច​ចំការ​ដូង​ប្រេង​ក្នុង​ឃុំ​ជើង​គោ​ ស្រុក​ព្រៃ​នប់​​៕